leftcenterrightdel
  អេហ្ស៊ីប និងអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការយោធានិងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម

ក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យវិមានប្រធានាធិបតីអេហ្ស៊ីប លោក Bassam Rady បានឲ្យដឹងថា៖ ក្នុងជំនួបនេះ លោក El-Sisi បានលើកកំពស់ទំនាក់ទំនងយុទ្ធសាស្ត្រអាមេរិក-អេហ្ស៊ីបសង្កត់ធ្ងន់ទៅលើការបន្តពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺវិស័យយោធា។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានវាយតំលៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់អេហ្ស៊ីបដូចសរសរស្នូលមួយក្នុងស្ថិរភាពនៅមជ្ឈិមបូព៌ារ ព្រមទាំងសម្តែងការគាំទ្រ ចំពោះប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មផងដែរ៕

តាម vovworld.vn