leftcenterrightdel
ជំនួបត្រីភាគីជាលើកដំបូងរវាង អនុរដ្ឋមន្ត្រីការបរទេស ស.ប.ប.ក លោកស្រី Choe Son-hui សមភាគីរុស្ស៊ី លោក Igor Morgulov និងសមភាគីចិន លោក Kong Xuanyou

 

នាថ្ងៃទី ១១ ខែតុលា ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក (KCNA) បានឲ្យដឹងថា ស.ប.ប.ក ចិន និងរុស្ស៊ីបានចែករំលែកទស្សនៈអំពីការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ហើយតាមរយៈនោះ ដំណាក់កាលទាំងនេះគប្បីអនុវត្តន៍ជាជំហានៗ និងព្រមៗគ្នា។ ភាគីទាំងបីសុទ្ធតែបានឯកភាពគ្នា ក្នុងការអំពាវនាវឱ្យបណ្តាប្រទេសពាក់ព័ន្ធនានា ត្រូវចាត់វិធានការសមស្របដើម្បីឆ្លើយតបទៅនឹងជំហានលុបបំបាត់នុយក្លេអ៊ែរ "ជាក់ស្តែង" របស់ ស.ប.ប.ក។

នៅក្នុងជំនួបត្រីភាគីជាលើកដំបូងរវាង អនុរដ្ឋមន្ត្រីការបរទេស ស.ប.ប.ក លោកស្រី Choe Son-hui សមភាគីរុស្ស៊ី លោក Igor Morgulov និងសមភាគីចិន លោក Kong Xuanyou នៅប្រទេសរុស្ស៊ី នាថ្ងៃទី ៩ ខែតុលានោះ ភាគីទាំងបីបានអះអាងនូវឆន្ទៈរបស់ខ្លួនក្នុងការលុបបំបាត់នុយក្លេអ៊ែរ និងបង្កើតសន្តិភាពជាយូរអង្វែងនៅលើឧបទ្វីបកូរ៉េផងដែរ៕

តាម​ vovworld.vn