leftcenterrightdel
វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនៅ Surabaya ប្រទេសឥណ្ឌូណេស៊ី

 

ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ក៏បានផ្ញើរសារចែករំលែកទុក្ខជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីលោក Retno Marsudi ផងដែរ។

នាថ្ងៃទី១៤ ខែឧសភា ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្តីពីប្រតិកម្មរបស់វៀតណាមចំពោះការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះនៅទីក្រុង Surabaya (ប្រទេសឥណ្ឌូនេស៊ី) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី  Le Thi Thu Hang បានអះអាងថា វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះ ហើយសូមចូលរួមចែករំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឥណ្ឌូនេស៊ី និងក្រុមគ្រួសារជនរងគ្រោះផងដែរ។ វៀតណាមគាំទ្ររដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការខិតខំប្រឹងប្រែងទប់ទល់នឹងអំពើភេរវកម្ម ហើយជឿជាក់ថា ជនរួមគំនិតនៃការវាយប្រហារនេះ នឹងត្រូវបានផ្តន្ទាទោសជាដាច់ខាត៕

តាម៖ vovworld.vn