អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖ “រដ្ឋសភានឹងពិនិត្យ និងអនុម័តលើគម្រោងច្បាប់ចំនួន៩ និងសេចក្តីសម្រេចចំនួន១ ហើយព្រមជាមួយគ្នានេះដែរ បានផ្តល់យោបល់លើគម្រោងច្បាប់ចំនួន៦ផ្សេងទៀត សំដៅបន្តពង្រឹងប្រព័ន្ធច្បាប់ ស្តីពីយន្តការសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម ធានាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ថែរក្សាសុខភាពប្រជាជន បង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លើកកម្ពស់កំណែទម្រង់យុត្តិធម៌ ពង្រឹងកិច្ចការពារជាតិនិងសន្តិសុខ ការអប់រំនិងបណ្តុះបណ្តាល ជាពិសេសបំពេញតាមតម្រូវការនៃឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិ។ ទាំងនេះគឺជាគម្រោងច្បាប់សំខាន់ៗ ដែលត្រូវបានអ្នកបោះឆ្នោត និងប្រជាជនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងត្រូវបានរៀបចំយ៉ាងមត់ចត់ផងដែរ”។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋសភានឹងធ្វើការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកដែលត្រូវបានជ្រើសរើសឬអនុម័តដោយរដ្ឋសភា។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ទៀតថា៖ “រដ្ឋសភានឹងអនុវត្តការបោះឆ្នោតជ្រើសរើសដំណែងប្រធានរដ្ឋ ពិចារណានិងអនុម័តការដកនិងតែងតាំងដំណែងរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ។ ទន្ទឹមនឹងនោះ ពិភាក្សាដើម្បីចេញសេចក្តីសម្រេចលើបញ្ហាសំខាន់ៗមួយចំនួន ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់។ ការពិចារណានិងការផ្តល់សច្ចាប័ននៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួមទាំងឯកសារពាក់ព័ន្ធនានា ដើម្បីផ្តល់នូវមូលដ្ឋានដ៏សំខាន់សម្រាប់វៀតណាមបន្តធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ និងបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

តាម vovworld.vn