កប.អនឡាញ - កម្មវិធីវាយតម្លៃសមត្ថភាព (CEPPP) សម្រាប់កងកម្លាំងត្រៀមចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្រុមអ្នកជំនាញការរក្សាសន្តិភាព ដំណាក់កាលទី៤ (២០២១-២០២៣) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២១ ខែកញ្ញា ត្រូវបានបញ្ចប់ រួមចំណែកដ៏សំខាន់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកដែលពួតដៃគ្នាសម្រាប់បេសកកម្មអន្តរជាតិដ៏ថ្លៃថ្នូ។
នេះគឺជាសកម្មភាពហ្វឹកហាត់នៅលើភូមិសាស្ត្រជាក់ស្តែងលើវិស័យពហុភាគីលើកដំបូងស្តីពីការរក្សាសន្តិភាពដែលវៀតណាមនិងជប៉ុនធ្វើជាសហម្ចាស់ផ្ទះ មិនត្រឹមតែរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹង និងជំនាញវិជ្ជាជីវៈសម្រាប់កងកម្លាំងត្រៀមចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពវិជ្ជាជីវៈនិយាយរួមប៉ុណ្ណោះទេ ថែមទាំងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងបណ្តាប្រទេស ADMM+ ទៀតផង៕
បកប្រែដោយ Huyen Trang
ព័ត៌មានទាក់ទង
Type the code from the image