"ពេជ្រ" ធម្មជាតិនៃឆ្នេរសមុទ្រ Hon Khoi

"ពេជ្រ" ធម្មជាតិនៃឆ្នេរសមុទ្រ Hon Khoiphoto

១៩ ឧសភា ២០២៥ (17:09)

កប.អនឡាញ - Hon Khoi (នៅទីរួមខេត្ត Ninh Hoa ខេត្ត Khanh Hoa) មិនត្រឹមតែជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញប៉ុណ្ណោះទេ ថែមទាំងជាទឹកដីដែលល្បីល្បាញជាមួយវាលស្រែអំបិលដ៏ធំបំផុតនៅតំបន់ភាគកណ្តាលវៀតណាមទៀតផង។ ការធ្វើអំបិលបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ជាយូរមកហើយ។ ធ្វើដំណើរតាមដងផ្លូវមាត់សមុទ្រកាត់តាមឃុំ Ninh Tho ទៅកាន់សង្កាត់ Ninh Diem, Ninh Hai, Ninh Thuy នៃទីរួមខេត្ត Ninh Hoa ភ្ញៀវទេសចរអាចឃើញឃ្លាំងអំបិលយ៉ាងងាយស្រោបដោយកម្មករអំបិលគ្របដណ្ដប់នៅវាលស្រែ។ រដូវធ្វើអំបិលចាប់ផ្តើមពីខែមករា ដល់ខែកក្កដាជារៀងរាល់ឆ្នាំ។ ដើម្បីប្រមូលផលគ្រាប់អំបិលពណ៌សធំៗ មានរសជាតិឆ្ងាញ់ ពេលវេលាល្អបំផុតគឺចាប់ពីខែមេសា ដល់ខែមិថុនា។ កាសែតកងទ័ពប្រជាជនសូមណែនាំដល់មិត្តអ្នកអាននូវរូបភាពមួយចំនួនរបស់កម្មករអំបិលនៅតំបន់ឆ្នេរសមុទ្រ Hon Khoi (នៅទីរួមខេត្ត Ninh Hoa ខេត្ត Khanh Hoa) ក្នុងថ្ងៃប្រមូលផលអំបិល៕ បកប្រែដោយ Huyen Trang

go top