• នយោបាយ
    • ព័ត៌មាន
    • បញ្ហាសំខាន់ៗ
    • វិភាគនយោបាយ
    • ប្រឆាំងបំរែបំរួលដោយសន្តិភាវូបនីយកម្ម
  • ការពារប្រទេស - សន្តិសុខ
    • ព័ត៌មាន
    • កិច្ចការបរទេស
    • ព្រំដែន​ - កោះសមុទ្រ
  • ទំនាក់ទំនងវៀតណាម - កម្ពុជា
    • ព័ត៌មាន
    • ស្ពានមិត្តភាព
  • អន្តរជាតិ
    • ព័ត៌មាន
    • អាស៊ាន
    • ពិភពលោក
  • សេដ្ឋកិច្ច - សង្គម
    • ព័ត៌មាន
    • គោលនយោបាយ
    • កិច្ចសហប្រតិបត្តិការ - វិនិយោគ
    • បញ្ហាសង្គម
  • វប្បធម៌ - អប់រំ - ទេសចរណ៍
    • ព័ត៌មាន
    • ទឹកដី និងមនុស្ស
    • អប់រំ
    • ទេសចរណ៍ - ស្វែងយល់
  • កីឡា​ -​ កំសាន្ត
    • ព័ត៌មាន
    • កីឡា
    • ព័ត៌មានកំសាន្ត
  • Tiếng Việt
  • English
  • 中文
  • ລາວ
  • Русский язык
  • នយោបាយ
    • ព័ត៌មាន
    • បញ្ហាសំខាន់ៗ
    • វិភាគនយោបាយ
    • ប្រឆាំងបំរែបំរួលដោយសន្តិភាវូបនីយកម្ម
  • ការពារប្រទេស - សន្តិសុខ
    • ព័ត៌មាន
    • កិច្ចការបរទេស
    • ព្រំដែន​ - កោះសមុទ្រ
  • ទំនាក់ទំនងវៀតណាម - កម្ពុជា
    • ព័ត៌មាន
    • ស្ពានមិត្តភាព
  • អន្តរជាតិ
    • ព័ត៌មាន
    • អាស៊ាន
    • ពិភពលោក
  • សេដ្ឋកិច្ច - សង្គម
    • ព័ត៌មាន
    • គោលនយោបាយ
    • កិច្ចសហប្រតិបត្តិការ - វិនិយោគ
    • បញ្ហាសង្គម
  • វប្បធម៌ - អប់រំ - ទេសចរណ៍
    • ព័ត៌មាន
    • ទឹកដី និងមនុស្ស
    • អប់រំ
    • ទេសចរណ៍ - ស្វែងយល់
  • កីឡា​ -​ កំសាន្ត
    • ព័ត៌មាន
    • កីឡា
    • ព័ត៌មានកំសាន្ត
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ទូរស័ព្ទ : (84-24) 3747 1748 / 3747 1029 ហ្វាក់ : (84-24) 3747 4913 អ៉ីម៉ែល : dientubqd.kh@gmail.com

បទយកការណ៍ជារូបភាព

    ២ មិថុនា ២០២១ (19:02)
    print  
    • នៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ១៩១១ ពីកំពង់ផែ Nha Rong យុវជន Nguyen Tat Thanh បានចាកចេញពីប្រទេសដោយចាប់ផ្តើមធ្វើដំណើររកផ្លូវរំដោះជាតិ (រូបថត៖ vnanet.vn)
    • នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩១១ នៅកំពង់ផែសៃហ្គន់ យុវជនស្នេហាជាតិ Nguyen Tat Thanh (ពោលគឺលោកប្រធានហូជីមិញ) បានប្តេជ្ញាចាកចេញពីប្រទេសដោយធ្វើដំណើរតាមកប៉ាល់ Admiral Latouche-Tréville ដើម្បីរកផ្លូវសង្គ្រោះជាតិ និងរំដោះប្រទេសពីរបបអាណានិគមនិយម និងចក្រពត្តិនិយម (រូបថត៖ vnanet.vn)
    • សណ្ឋាគារ Omni Parker នៅទីក្រុង Boston សហរដ្ឋអាមេរិក។ នៅសណ្ឋាគារនេះ យុវជនស្នេហាជាតិ Nguyen Tat Thanh ជាជំនួយចុងភៅក្នុងផ្ទះបាយមួយកាលពីឆ្នាំ ១៩១២ ដល់ ឆ្នាំ ១៩១៣ (រូបថត៖ vnanet.vn)
    • យុវជន Nguyen Tat Thanh ជាជំនួយចុងភៅនៅសណ្ឋាគារ Carlton ប្រទេសអង់គ្លេសកាលពីឆ្នាំ ១៩១៣ (រូបថត៖ vnanet.vn)
    • សណ្ឋាគារ Carlton នៅទីក្រុងឡុងដ៍ (អង់គ្លេស) ជាកន្លែងដែលយុវជនស្នេហាជាតិ Nguyen Tat Thanh ធ្វើការនៅប្រទេសអង់គ្លេសកាលពីឆ្នាំ ១៩១៤ (រូបថត៖ vnanet.vn)
    • បន្ទាប់ពីធ្វើដំណើរដ៏លំបាកឆ្លងកាត់ប្រទេសជាច្រើនដូចជាបារាំង អង់គ្លេស អាមេរិក ... យុវជន Nguyen Tat Thanh បានវិលត្រឡប់មកប្រទេសបារាំងវិញកាលពីឆ្នាំ ១៩១៧ ហើយបានស្នាក់នៅក្នុងផ្ទះលេខ ៦ Villa des Gobelins (ខ័ណ្ឌទី ១៣ ទីក្រុងប៉ារីស)។ នៅទីនេះគាត់បានចូលរួមបង្កើតសមាគមអ្នកស្នេហាជាតិ An Nam ហើយបានក្លាយទៅជាកម្លាំងស្នូលនៃសមាគម។ គាត់បានប្ដូរឈ្មោះថា Nguyen Ai Quoc ( ពោលគឺអ្នកស្នេហាជាតិ )។ ស្របពេលនេះ នៅទីក្រុងប៉ារីសក៏ជាពេលវេលាដែលលោកអ៊ំហូបានរៀបរៀងក្តីព្រាង“ ការទាមទារ ៨ ចំណុច” របស់ប្រជាជននៅស្រុក An Nam ដើម្បីផ្ញើទៅកាន់មេដឹកនាំនៃប្រទេសមហាអំណាចដែលចូលរួមសន្និសីទទីក្រុង Versailles ក្នុងឆ្នាំ ១៩១៩ (រូបថត៖ vnanet.vn)
    • អត្តសញ្ញាណប័ណ្ណរបស់សមមិត្ត Nguyen Ai Quoc នៅទីក្រុងប៉ារីស (បារាំង) កាលពីឆ្នាំ ១៩១៩​​ (រូបថត៖ vnanet.vn)
    • កាលពីខែកក្កដា ឆ្នាំ ១៩២០ សមមិត្ត Nguyen Ai Quoc (ដែលជាឈ្មោះរបស់អ៊ំហូ ពេលដែលគាត់បំពេញបេសកកម្មនៅប្រទេសបារាំង) បានថ្លែង“ សេចក្តីព្រាងលើកទី ១ អំពីកម្មវិធីនយោបាយស្តីពីបញ្ហាជាតិនិងអាណានិគមនិយម” របស់ V.I.Lenin ដែលចុះផ្សាយលើកាសែត L’Humanité (មនុស្សធម៌) នៃគណបក្សសង្គមនិយមបារាំង។ តាមរយៈកម្មវិធីនយោបាយនេះ គាត់បានរកឃើញផ្លូវរំដោះជាតិ។ (រូបថត៖ ផ្ទះលេខ ៩ ច្រក Cong Poanh (Compoint) ជាទីលំនៅរបស់ Nguyen Ai Quoc នៅទីក្រុងប៉ារីស ក្នុងអំឡុងពេលប្រតិបត្តិការនៅប្រទេសបារាំង (រូបថត៖ vnanet.vn)
    • នៅឆ្នាំ ១៩២១ ដើម្បីប្រមូលផ្តុំកម្លាំងស្នេហាជាតិ សមមិត្ដ Nguyen Ai Quoc រួមជាមួយសមមិត្តនៅអាស៊ីមួយចំនួនមានវត្តមាននៅទីក្រុងប៉ារីសដើម្បីបង្កើតសហភាពសមាគមអាណានិគម។ សមាគមផ្សព្វផ្សាយកាសែត “ជនក្រីក្រ” ជាកាសែតរបស់សមាគម។ សមមិត្ដ Nguyen Ai Quoc ជាអ្នកយកព័ត៌មានផង និងអ្នកនិពន្ធផង (រូបថត៖ vnanet.vn)
    • នៅឆ្នាំ ១៩២៣ យុវជន Nguyen Ai Quoc បានទៅទីក្រុងមូស្គូ (ប្រទេសរុស្ស៊ី) ដើម្បីចូលរួមសកម្មភាពរបស់អន្តរជាតិកុម្មុយនិស្ត។ គាត់បានរស់នៅ និងធ្វើការពីចុងឆ្នាំ ១៩២៣ ដល់ដើមឆ្នាំ ១៩២៤ នៅសណ្ឋាគារ Lux - អគារលេខ ១០ ផ្លូវ Tverskaya (រូបថត៖ vnanet.vn)
    • សមមិត្ត Nguyen Ai Quoc និងប្រជាជននៅទីក្រុងមូស្គូ (រុស្ស៊ី) នៅលើកូនភ្នំ Chim Se ក្នុងអំឡុងពេលចូលរួមមហាសន្និបាតលើកទី ៥ នៃកុម្មុយនិស្តអន្តរជាតិ (១៧ ខែមិថុនា ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩២៤) (រូបថត៖ vnanet.vn)
    • សមមិត្ត Nguyen Ai Quoc ថ្លែងនៅក្នុងមហាសន្និបាតកុម្មុយនិស្តអន្តរជាតិលើកទី ៥ ក្នុងនាមជាតំណាងនៃក្រសួងអាណានិគមនៃគណបក្សកុម្មុយនិស្តបារាំង​ (រូបថត៖ vnanet.vn)
    • ប័ណ្ណប្រតិភូដែលផ្ដល់ជូនសមមិត្ត Nguyen Ai Quoc ដើម្បីចូលរួមមហាសន្និបាតកុម្មុយនិស្តអន្ដរជាតិលើកទី ៥ នៅទីក្រុងមូស្គូ (ប្រទេសរុស្ស៊ី) (រូបថត៖ vnanet.vn)
    • សមមិត្ត Nguyen Ai Quoc ថតរូបជាមួយប្រតិភូចូលរួមមហាសន្និបាតកុម្មុយនិស្តអន្តរជាតិលើកទី ៥ នៅទីក្រុងមូស្គូប្រទេសរុស្ស៊ី​ (រូបថត៖ vnanet.vn)
    • ប័ណ្ណផ្ដល់យោបល់ត្រូវបានផ្ដល់ជូនសមមិត្ត Nguyen Ai Quoc ដើម្បីចូលរួមមហាសន្និបាតកុម្មុយនិស្តអន្ដរជាតិលើកទី ៥ ដែលធ្វើឡើងនៅទីក្រុងមូស្គូប្រទេសរុស្ស៊ី (រូបថត៖ vnanet.vn)
    • នាខែមិថុនា ឆ្នាំ ១៩២៥ នៅទីក្រុងក្វាងចូវ (ចិន) សមមិត្ត Nguyen Ai Quoc បានបង្កើតសមាគមយុវជនបដិវត្តន៍វៀតណាម បើកវគ្គបណ្តុះបណ្តាលផ្នែកនយោបាយ បោះពុម្ពផ្សាយកាសែតយុវជន និងផ្សព្វផ្សាយដល់កម្មាភិបាលស្នូលដំបូងបង្អស់នៃបក្សកុម្មុយនិស្តវៀតណាមនូវខ្លឹមសារជាមូលដ្ឋាននៃលទ្ធិម៉ាក្សនិយម - លេនីននិយម ដើម្បីត្រៀមសំរាប់ការបង្កើតគណបក្សនយោបាយអធនបែបថ្មីនៅវៀតណាម (រូបថត៖ ផ្ទះលេខ ១៣/១ ឥឡូវនេះគឺផ្ទះលេខ ២៤៨-២៥០ ផ្លូវវ៉ានមិញទីក្រុងក្វាងចូវប្រទេសចិនគឺជាទីស្នាក់ការសមាគមយុវជនបដិវត្តវៀតណាមជាកន្លែងដែល សមមិត្ត Nguyen Ai Quoc បើកវគ្គសិក្សាបណ្តុះបណ្តាលកម្មាភិបាលសម្រាប់បដិវត្តន៍វៀតណាមពីឆ្នាំ ១៩២៥ ដល់ ១៩២៧ (រូបថត៖ vnanet.vn)
    • សៀវភៅ“ សាលក្រមអាណានិគមនិយមបារាំង” ដែលសរសេរជាភាសាបារាំងដោយ សមមិត្ត Nguyen Ai Quoc នៅចន្លោះឆ្នាំ ១៩២១ និង ១៩២៥ ដែលបានចុះផ្សាយលើកដំបូងលើកាសែត Imprékor របស់កុម្មុយនិស្តិអន្តរជាតិនៅទីក្រុងប៉ារីស (បារាំង) (រូបថត៖ vnanet.vn)
    • ឆ្នាំ ១៩២៤ សមមិត្ត Nguyen Ai Quoc បានវិលត្រឡប់មកទីក្រុងក្វាងចូវប្រទេសចិន បានបង្កើតសមាគមយុវជនបដិវត្តន៍វៀតណាម បើកវគ្គបណ្តុះបណ្តាលផ្នែកនយោបាយ បោះពុម្ពផ្សាយកាសែតយុវជន និងផ្សព្វផ្សាយដល់កម្មាភិបាលស្នូលជំនាន់ដំបូងនៃបក្សកុម្មុយនិស្តវៀតណាមនូវខ្លឹមសារជាមូលដ្ឋាននៃលទ្ធិម៉ាក្សនិយម - លេនីននិយម ដើម្បីត្រៀមបង្កើតគណបក្សនយោបាយអធនបែបថ្មីនៅវៀតណាម (រូបថត៖ សៀវភៅមានចំណងជើងថា “មាគារបដិវត្ដន៍” គឺជាការប្រមូលផ្ដុំមេរៀនរបស់សមមិត្ត Nguyen Ai Quoc - ពោលគឹលោកប្រធានហូជីមិញដែលបង្រៀននៅវគ្គបណ្តុះបណ្តាលផ្នែកនយោបាយដល់យុវជនស្នេហាជាតិក្នុងអំឡុងពេលឆ្នាំ ១៩២៥-១៩២៧ (រូបថត៖ vnanet.vn)
    • នាំ ១៩២៤ សមមិត្ត Nguyen Ai Quoc បានវិលត្រឡប់មកទីក្រុងក្វាងចូវប្រទេសចិន បានបង្កើតសមាគមយុវជនបដិវត្តវៀតណាម បើកវគ្គបណ្តុះបណ្តាលផ្នែកនយោបាយ បោះពុម្ពផ្សាយកាសែតយុវជននិងផ្សព្វផ្សាយដល់កម្មាភិបាលស្នូលជំនាន់ដំបូងនៃបក្សកុម្មុយនិស្តវៀតណាមនូវខ្លឹមសារជាមូលដ្ឋាននៃលទ្ធិម៉ាក្សនិយម - លេនីននិយម ដើម្បីត្រៀមបង្កើតគណបក្សនយោបាយអធន បែបថ្មីនៅវៀតណាម (រូបថត៖ សៀវភៅមានចំណងជើងថា “មាគារបដិវត្ដន៍” គឺជាការប្រមូលផ្ដុំមេរៀនរបស់សមមិត្ត Nguyen Ai Quoc - ពោលគឹលោកប្រធានហូជីមិញដែលបង្រៀននៅវគ្គបណ្តុះបណ្តាលផ្នែកនយោបាយដល់យុវជនស្នេហាជាតិក្នុងអំឡុងពេលឆ្នាំ ១៩២៥-១៩២៧ (រូបថត៖ vnanet.vn)
    • លោក អ៊ំហូ (ដែលមានឈ្មោះសម្ងាត់ Thau Chin) និងបណ្ដាសមមិត្តនៅប្រទេសថៃឆ្នាំ ១៩២៨។ លោក Thau Chin គឺជាឈ្មោះសម្ងាត់របស់សមមិត្ត Nguyen Ai Quoc ដែលប្រតិបត្ដិការនៅ ប្រទេសសៀម​ ឥឡូវគឺព្រះរាជាណាចក្រថៃ ក្នុងអំឡុងឆ្នាំ ១៩២៨-១៩២៩ (រូបថត៖ vnanet.vn)
    • ចាប់ពីថ្ងៃទី ៦ មករា ដល់ថ្ងៃទី ៧ ខែកុម្ភះ ឆ្នាំ ១៩៣០ ក្រោមអធិបតីភាពសមមិត្ត Nguyen Ai Quoc តាងនាមកុម្មុយនិស្តអន្តរជាតិ បានរៀបចំសន្និសីទបង្រួបបង្រួមអង្គការកុម្មុយនិស្តទាំងឡាយដើម្បីបង្កើតបក្សកុម្មុយនិស្តវៀតណាមនៅកោះកូវុន ទីក្រុងហុងកុង (ចិន)(រូបថត៖ vnanet.vn)
    • ពន្ធនាគារ Victoria នៅហុងកុងជាកន្លែងដែលឃុំខ្លួន Nguyen Ai Quoc (ពេលនោះយកឈ្មោះ Tong Van So ) អស់រយៈពេលជិត ២០ ខែ (ចាប់ពីថ្ងៃទី ៦ ខែមិថុនាឆ្នាំ ១៩៣១ ដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ១៩៣៣) ក្នុងអំឡុងពេលដែលគាត់បំពេញបេសកកម្មនៅទីនេះ។ (រូបថត៖ vnanet.vn)
    • ប័ណ្ណផ្ដល់ជូនលោកអ៊ំហូចូលរួមមហាសន្និបាតអន្តរជាតិកុម្មុយនិស្តលើកទី ៧ ដែលបានធ្វើឡើងពីថ្ងៃទី ២៥ ខែកក្កដា ដល់ថ្ងៃទី ២១ ខែសីហាឆ្នាំ ១៩៣៥ នៅទីក្រុងមូស្គូ (សហភាពសូវៀត) ។ កាលនោះ លោកអ៊ំហូមានឈ្មោះ Lin (រូបថត៖ vnanet.vn)
    • ផ្ទះរបស់លោក Xu Jiaqi ប្រទេសចិនដែលជាកន្លែងស្នាក់នៅរបស់អ៊ំហូ ក្នុងកំឡុងពេលដែលគាត់បើកវគ្គបណ្តុះបណ្តាលផ្នែកនយោបាយដល់កម្មាភិបាលវៀតណាម (ខែធ្នូ ១៩៤០) ​(រូបថត៖ vnanet.vn)
    • ខ្ទម Khuoi Nam នៅភូមិ Pac Bo ឃុំ Truong Ha ស្រុក Ha Quang ខេត្ត Cao Bang ជាកន្លែងរៀបចំសន្និបាតមជ្ឈិមបក្សកុម្មុយនិស្តឥណ្ឌូចិនលើកទី ៨ (ខែឧសភាឆ្នាំ ១៩៤១) ដោយបានដាក់ចេញភារកិច្ចរំដោះជាតិជាអាទិភាពនិងបង្កើតរណសិរ្សវៀតមិញ​ (រូបថត៖ vnanet.vn)
    • ចលនាបដិវត្តរំដោះជាតិ (១៩៣៩ - ១៩៤៥) ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់បក្សនិងដឹកនាំផ្ទាល់ដោយអគ្គមគ្គុទេសន៍ Nguyen Ai Quoc រួមជាមួយស្មារតី សាមគ្គីភាព ការតស៊ូប្រយុទ្ធដ៏ក្លាហាន និងការលះបង់ដ៏ធំធេងរបស់សមាជិកបក្សជាច្រើន រួមទាំងជនរួមជាតិស្នេហាជាតិបានដណ្ដើមជ័យជំនះបដិវត្ដខែសីហា ឆ្នាំ១៩៤៥ ( រូបថត៖ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ១៩៤១ អ៊ំហូបានវិលត្រឡប់មកពីប្រទេសចិនវិញ ហើយនៅ Pac Bo ខេត្ដ Cao Bang ដឹកនាំបដិវត្ដដោយផ្ទាល់​ (រូបថត៖ vnanet.vn)
    • ចលនាបដិវត្តន៍រំដោះជាតិ (១៩៣៩ - ១៩៤៥) ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់បក្ស និងដឹកនាំផ្ទាល់ដោយអគ្គមគ្គុទេ្ទសក៏ Nguyen Ai Quoc រួមជាមួយស្មារតី សាមគ្គីភាព ការតស៊ូប្រយុទ្ធដ៏ក្លាហាន និងការលះបង់ដ៏ធំធេងរបស់សមាជិកបក្សជាច្រើន រួមទាំងជនរួមជាតិស្នេហាជាតិបានដណ្ដើមជ័យជំនះបដិវត្ដខែសីហា ឆ្នាំ១៩៤៥ (រូបថត៖ បង្គោលលេខ ១០៨ ដែលជាកន្លែងអ៊ំហូត្រឡប់មកវិញនៅថ្ងៃទី ២៨ មករា ឆ្នាំ១៩៤១ ដឹកនាំបដិវត្ដន៍ដោយផ្ទាល់ (រូបថត៖ vnanet.vn)
    • នៅឆ្នាំ ១៩៤២ តាមផ្លូវពី Pac Bo ទៅឆុងឈីង ដើម្បីទាក់ទងជាមួយអង្គការប្រឆាំងហ្វាស៊ីសជប៉ុន ប្រធានហូជីមិញត្រូវចាប់ខ្លួនដោយគណបក្សកាន់អំណាចចិននៅក្វាងស៊ី។ (រូបថត៖ លោកប្រធានហូជីមិញបានសរសេរថា“ កំណត់ហេតុប្រចាំថ្ងៃក្នុងពន្ធនាគារ” ចាប់ពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ១៩៤២ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៤៣ ក្នុងអំឡុងពេលដែលគាត់ត្រូវចាប់ខ្លួននិងដាក់គុកនៅចិន (រូបថត៖ vnanet.vn)
    • ខ្ទម Na Nua ខេត្ដ Tuyen Quang - ជាកន្លែងដែលលោកអ៊ំហូ ធ្វើការកាលពីសម័យសង្គ្រាមនៅតំបន់ Viet Bac ។ ឯកសារនិងសេចក្តីណែនាំ គោលនយោបាយនិងផែនការទាំងអស់ត្រូវបានរៀបរៀងព្រាងឡើងនៅទីនេះ។ នៅទីនេះលោកអ៊ំហូបានកោះប្រជុំកម្មាភិបាលដឹកនាំនៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ១៩៤៥ ដើម្បីជ្រើសយកតំបន់សង្រ្គាមជាតំបន់រំដោះ និងបង្រួបបង្រួមកម្លាំងប្រដាប់អាវុធទៅជាកងទ័ពរំដោះជាតិ (រូបថត៖ vnanet.vn)
    • មហាជនកងជីវពលនិងកងទ័ពបដិវត្តន៍បានវាយលុកដណ្តើមបានទីស្នាក់ការរបស់រដ្ឋអំណាចសក្ដិភូមិនៅភូមិភាគខាងជើង (ឥឡូវនេះជាអគារទទួលភ្ញៀវរដ្ឋាភិបាល) នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥ ដែលបង្ហាញពីជោគជ័យនៃបដិវត្តខែសីហា ផ្តួលរំលំចក្រពត្តិនិយមនិងអាណានិគមនិយម ហើយទទួលបានឯករាជ្យជាតិ (រូបថត៖ vnanet.vn)
    • ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែធ្នូឆ្នាំ ១៩២០ សមមិត្ដ Nguyen Ai Quoc បានចូលរួមមហាសន្និបាតលើកទី ១៨ នៃគណបក្សសង្គមនិយមបារាំងនៅទីក្រុង Tours ក្នុងនាមជាតំណាងឥណ្ឌូចិន។ សមមិត្ដ Nguyen Ai Quoc បានគាំទ្រកម្មវិធីនយោបាយរបស់លេនីនលើបញ្ហាជាតិ និងអាណានិគម។ លោកគាំទ្រការបង្កើតគណបក្សកុម្មុយនិស្តបារាំង និងក្លាយជាស្ថាបនិកម្នាក់នៃគណបក្សកុម្មុយនិស្តបារាំង ហើយក៏ជាជនកុម្មុយនិស្តដំបូងគេរបស់ប្រជាជាតិវៀតណាមផងដែរ (រូបថត៖ vnanet.vn)
    • នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីលាន Ba Dinh - ហាណូយ​ លោកប្រធានហូជីមិញបានអាន “សេចក្តីប្រកាសឯករាជ្យជាតិ” និងបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (រូបថត៖ vnanet.vn)
    Tag(s): រូបថតលោកអ៊ំហូ

    រូបថតលោកអ៊ំហូពីកំពង់ផែ Nha Rong រហូតដល់ទីលាន Ba Dinh ជាប្រវត្ដិសាស្ដ្រ

    កប.អនឡាញ - នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ១៩១១ នៅលើកប៉ាល់ Admiral Latouche-Tréville ពីកំពង់ផែសៃហ្គន់ យុវជន Nguyen Tat Thanh បានចាកចេញពីប្រទេសដោយចាប់ផ្តើមធ្វើដំណើររកផ្លូវរំដោះជាតិ។ កាសែតកងទ័ពប្រជាជនអនឡាញសូមផ្សាយរូបភាពមួយចំនួនរបស់លោកអ៊ំហូពីកំពង់​ផែ Nha Rong រហូតដល់ទីលាន Ba Dinh ជាប្រវត្ដិសាស្ដ្រ៕

    បកប្រែដោយ Pham Diep

    ព័ត៌មានទាក់ទង
    • គ្រាដ៏គួរឱ្យចាប់អារម្មណ៍នៅឯពិធីដង្ហែក្បួនព្យុះហយាត្រាក្នុងឱកាសបុណ្យឯករាជ្យជាតិ - ៣ កញ្ញា ២០២៥ (18:52)
    • ភាពស្រស់ស្អាតក្នុងទឹកភ្លៀងនៃកងកម្លាំងដែលចូលរួមការហាត់សមដង្ហែក្បួនព្យុហយាត្រា - ១៨ សីហា ២០២៥ (18:35)
    • ការសម្តែង និងការដង្ហែក្បួនព្យុហយាត្រារបស់នគរបាលអន្តរជាតិ - ១០ សីហា ២០២៥ (16:10)
    • កម្មាភិបាល និងយុទ្ធជនជិត ១០,០០០ នាក់ជួយប្រជាជនជម្នះពុះពារផលវិបាកដោយសារទឹកជំនន់ - ២៥ កក្កដា ២០២៥ (17:14)
    • សពា្វវុធទំនើបរបស់កងទ័ពប្រជាជនវៀតណាមនឹងចូលរួមដង្ហែក្បួនព្យុះហយាត្រា - ១៨ កក្កដា ២០២៥ (20:04)
    • ជំនួបប្រាស្រ័យមិត្តភាពរវាងកងទ័ពជើងទឹកវៀតណាម និងហ្វីលីពីននៅលើកោះ Song Tu Dong - ១៥ កក្កដា ២០២៥ (19:34)
    • កោះស្វានៅ Nha Trang - ៦ កក្កដា ២០២៥ (16:52)
    • ឆន្ទៈរួម ឆ្ពោះទៅទីលាន Ba Dinh - ២៩ មិថុនា ២០២៥ (15:48)
    • ផែនដង្ហែក្បួនព្យុហយាត្រាទាំងឡាយដែលបំពេញភារកិច្ច A80 ហាត់សមរួមជាលើកដំបូង - ២៦ មិថុនា ២០២៥ (19:12)
    • ខិតខំប្រឹងប្រែងជំនះការលំបាកដើម្បីបំពេញល្អភារកិច្ច - ១៦ មិថុនា ២០២៥ (19:53)
    1 2 3 4 5
     
     

    ការជូនដំណឹង

    អ្នកបានអត្ថាធិប្បាយដោយជោគជ័យ.
    មតិយោបល់នឹងត្រូវបានអនុម័តដោយរដ្ឋបាលមុនពេលត្រូវបានបង្ហាញ!

    ការជូនដំណឹង

    មតិយោបល់របស់អ្នកមិនបានផ្ញើ.
    សូមព្យាយាមម្តងទៀត!
      មតិពីមិត្តអ្នកអាន
    បង្ហាញ: មាតិកា
    capchaGenerate New Image

    ផ្ញើជូនកាសែត
    កម្មវិធី វីដេអូ
    គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមអញ្ជើញចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលឆ្នាំ២០២៥
    លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា
    ពិធីបើកពិព័រណ៍សមិទ្ធិផលជាតិ
    កម្មវិធី អូឌីយ៉ូ

    ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧

    ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧

    ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧

    ព័ត៌មាន អត្ថបទចាប់អារម្មណ៍បំផុត
    13/09/2025
    លោក Luong Tam Quang រដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយគណៈទាក់ទងអតីតអ្នកជំនាញក្រសួងនគរបាលវៀតណាមដែលជួយកម្ពុជា
    13/09/2025
    កងទ័ពបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ បម្រើល្អបំផុតដល់ប្រជាជន
    13/09/2025
    ពិធីបើកមហោស្រពភាពយន្តឯកសារ អឺរ៉ុប-វៀតណាម លើកទី១៥
    13/09/2025
    ជំរុញយន្តការសហប្រតិបត្តិការរវាងវៀតណាម និងអ៊ីតាលី
    13/09/2025
    គណៈប្រតិភូនៃកាសែតកងទ័ពប្រជាជនជួបធ្វើការជាមួយនាយកដ្ឋាននយោបាយ ក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា
    នយោបាយការពារប្រទេស - សន្តិសុខទំនាក់ទំនងវៀតណាម - កម្ពុជាអន្តរជាតិសេដ្ឋកិច្ច - សង្គមវប្បធម៌ - អប់រំ - ទេសចរណ៍កីឡា​ -​ កំសាន្ត
    អគ្គនិពន្ធនាយក     : ឧត្ដមសេនីយ៍ត្រី DOAN XUAN BO
    អគ្គនិពន្ធនាយករង : វរសេនីយ៍ឯក NGUYEN HONG HAI
    អគ្គនិពន្ធនាយករង : វរសេនីយ៍ឯក TRAN ANH TUAN
    អគ្គនិពន្ធនាយករង : វរសេនីយ៍ឯក LE NGOC LONG
    អគ្គនិពន្ធនាយករង : វរសេនីយ៍ឯក NGO ANH THU
    អនុប្រធានការិយាល័យទទួលបន្ទុកកាសែតកងទ័ពប្រជាជនអនឡាញ: វរសេនីយ៍ឯកបំរុង TRINH VAN DUNG
    អាជ្ញាប័ណ្ណលេខ : 53/GP-CBC 10-6-2021
    ទីស្នាក់ការ : អគារលេខ ៧ ផ្លូវ ផាន ឌិញ ហ្វូង រដ្ឋធានី ហាណូយ
    ទូរស័ព្ទ : (84 - 24) 3747 1748 / 3747 1029
    ហ្វាក់ : (84 - 24) 3747 4913
    អ៉ីម៉ែល : dientubqd@gmail.com
    go top