កប.អនឡាញ - រូបថត ១៣ សន្លឹកបានទទួលរង្វាន់ក្នុងការប្រឡងទស្សនីយភាពទេសចរណ៍ទូទាំងប្រទេសលើកទី៩ ក្រោមប្រធានបទ “ស្វែងយល់វៀតណាម - Explore Vietnam” ត្រូវបានប្រកាស និងតាំងពិព័រណ៌នៅពេលថ្មីៗនេះនៅទីក្រុងហាណូយ។
ការប្រឡងត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានទេសចរណ៍ ទស្សនាវដ្តីទេសចរណ៍ និងសមាគមអ្នកថតរូបវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៦០ នៃថ្ងៃបង្កើតផ្នែកទេសចរណ៍វៀតណាម (៩-៧-១៩៦០/៩-៧-២០២០) និងអបអរសាទរទិវាទេសចរណ៍ពិភពលោក (២៧-៩)។ ក្នុងរយៈពេល ៦ ខែ ការប្រឡងទទួលបានរូបថតចំនួន ១៥,៦១០ សន្លឹក ពីអ្នកថតរូបវៀតណាម ១,១១៨ នាក់ និងអ្នកថតរូបបរទេសដែលរស់នៅនៅវៀតណាម ១៤ នាក់៕
បកប្រែដោយ Thuy Anh
Type the code from the image