លទ្ធផលស៊ើបអង្កេតបានបង្ហាញថា មុខសញ្ញាដែលរៀបចំ និងអនុវត្តការវាយប្រហារនោះជាសមាជិកនៃបណ្តាញភេរវករអន្តរជាតិ។ បច្ចុប្បន្ន ព័ត៌មានលម្អិតមិនត្រូវបានគេប្រកាសនៅឡើយទេ។

leftcenterrightdel
ទិដ្ឋភាពនៃការវាយប្រហារភេរវកម្មនៅសាលប្រគំតន្ត្រី Crocus City Hall ក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ (រូបថត៖ vnanet.vn)

ការវាយប្រហារបានកើតឡើងនៅយប់ថ្ងៃទី ២២ ខែមីនានៅឯសាលប្រគំតន្ត្រី Crocus City Hall បានបណ្តាលឲ្យមនុស្សចំនួន ១៤៤ នាក់បានស្លាប់និង ៥៥១ នាក់ផ្សេងទៀតរងរបួស។ នេះត្រូវបានចាត់ទុកថា ជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតនៅរុស្ស៊ីក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។ រុស្ស៊ីបានចាប់ខ្លួនជនសង្ស័យជាច្រើននាក់ ដែលក្នុងនោះជនសង្ស័យជនជាតិ Tajikistan ៤នាក់ ដែលធ្វើការវាយប្រហារដោយផ្ទាល់ ត្រូវបានចោទប្រកាន់ពីបទភេរវកម្ម។ អង្គការភេរវជន “រដ្ឋអ៊ីស្លាម” (IS) ស្វ័យប្រកាស បានសារភាពជាអ្នកនៅពីក្រោយហេតុការណ៍នេះ៕

តាម​ vovworld.vn