កម្មវិធីបរិច្ចាគឈាម "ថ្ងៃអាទិត្យក្រហម" ជាសកម្មភាពមួយដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅដែលប្រព្រឹត្តទៅយ៉ាងទូលំទូលាយ និងទាក់ទាញមនុស្សយ៉ាងច្រើនកុះករពីប្រជាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយចូលរួម រួមចំណែកយ៉ាងសំខាន់ក្នុងការសង្គ្រោះ និងព្យាបាលអ្នកជំងឺនៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស។ ចាប់ពីពេលនោះមក អ្នកជំងឺជាច្រើនត្រូវបានសង្គ្រោះអាយុជីវិតដោយឈាមដ៏មានតម្លៃពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ។

leftcenterrightdel
កម្មវិធីបរិច្ចាគឈាម “ថ្ងៃអាទិត្យក្រហម” បានទទួលការចូលរួមពីមន្ត្រី និងយុវជននៃសង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ

អញ្ជើញថ្លែងមតិក្នុងកម្មវិធី លោកវរសេនីយ៍ឯក Nguyen Quoc Khanh នាយករងមន្ទីរពេទ្យយោធាលេខ ៣៥៤ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំពីក្រសួងការពារជាតិ និងឆ្លើយតបចំពោះយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅតាមអង្គភាពយោធានិយាយរួម មន្ទីរពេទ្យយោធា ៣៥៤ និយាយដោយឡែក ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការបក្សនិងគណៈនាយកមន្ទីរពេទ្យតែងតែយកចិត្តទុកដាក់ និងដឹកនាំដល់អង្គភាពនានារបស់មន្ទីរពេទ្យធ្វើបានល្អក្នុងការផ្សព្វផ្សាយ និងអប់រំដល់នាយទាហាន បុគ្គលិក និងយុទ្ធជន និយោជិតអំពីអត្ថន័យដ៏ថ្លៃថ្លានៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត  ក្នុងសារ "មួយដំណក់ឈាមផ្តល់ឱ្យជួយសង្គ្រោះជីវិតម្នាក់ " "ការបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្ស  ជីវិតរបស់អ្នកនិងខ្ញុំ" ។

leftcenterrightdel
យុវជននៃមន្ទីរពេទ្យយោធាលេខ ៣៥៤ គឺជាកម្លាំងស្នូលក្នុងការចូលរួមកម្មវិធីបរិច្ចាគឈាម "ថ្ងៃអាទិត្យក្រហម"
leftcenterrightdel
សេចក្ដីរីករាយរបស់ស្ដ្រីម្នាក់ដែលបានចូលរួមបរិច្ចាគឈាម

ក្នុងស្មារតីនោះ កម្មវិធី "ថ្ងៃអាទិត្យក្រហម" ទទួលការចូលរួមយ៉ាងសកម្មពីមន្ត្រី និងយុវជននៃមន្ទីពេទ្យយោធាលេខ ៣៥៤ និង យុវជនសង្កាត់ Vinh Phuc ។

នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរបស់យុវជនមន្ទីរពេទ្យយោធាលេខ ៣៥៤ និងយុវជននៅសង្កាត់ Vinh Phuc ក្នុងឱកាសរំលឹកខួបលើកទី ១៣៣ នៃទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ / ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៣)​៕

បកប្រែដោយ​ Pham Diep