កប.អនឡាញ - កាលពី ៤៥ ឆ្នាំមុន ចក្រពត្តិអាមេរិកមានឧបាយកលវាយប្រហាររដ្ឋធានីហាណូយឲ្យ «វិលត្រឡប់យុគ្គសម័យថ្ម» ដោយប្រើអាវុធបំផ្លាញយ៉ាងសាហាវបំផុត គឺជាយន្តហោះប្រយុទ្ធប្រភេទB-52 ។
៤៥ ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែខ្មោចយន្តហោះប្រភេទ B-52 ត្រូវបានតាំងបង្ហាញនៅសារមន្ទីនានា។ ខ្មោចយន្តហោះ ប្រភេទ B-52 តែងតែរំលឹកឡើងវិញពីយុទ្ធជ័យយ៉ាងអង់អាចក្លាហានរបស់កងទ័ពនិងប្រជាជនភាគខាងជើងវៀតណាមក្នុងរយៈពេល ១២ ទាំងយប់ទាំងថ្ងៃនាចុងខែធ្នូ ឆ្នាំ១៩៧២។ ក៏ប៉ន្តែក្នុងស្មារតីឈ្លាវៃ និងខំប្រឹងប្រែងតស៊ូប្រយុទ្ធតបវិញការវាយប្រហាររបស់សត្រូវ កងទ័ពការពារដែនអាកាស-ជើងអាកាសវៀតណាម បានវាយកំទេចយន្តហោះអាមេរិកចំនួន ៨១ គ្រឿង ក្នុងនោះមានយន្តហោះប្រភេទ B-52 ចំនួន ៣៤ គ្រឿង។
កាសែតកងទ័ពប្រជាជនអនឡាញសូមឧទ្ទេសនាមរូបថតមួយចំនូនអំពីវត្ថុតាងជាក់ស្តែងនៃព្រឹត្តិការណ៍នេះដល់មិត្តអ្នកអានទាំងឡាយដូចខាងក្រោម៖
បកប្រែដោយ Van Hoa
Type the code from the image