leftcenterrightdel
ទង់ជាតិអង់គ្លេស (ខាងលើ) និងទង់សហភាពអឺរ៉ុប (ខាងក្រោម) នៅខាងក្រៅអាគាររដ្ឋសភានៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេស (រូបថត៖ vnanet.vn)

ថ្លែងនៅទីរួមស្រុក Grimsby លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសបានអំពាវនាវដល់ភាគីទាំងពីរអនុវត្តន៍រាល់ជំហានចាំបាច់ ដើម្បីទទួលបានការគាំទ្ររបស់រដ្ឋសភាអង់គ្លេសចំពោះកិច្ចព្រមព្រៀង Brexit នាថ្ងៃទី ១២ ខែមិនា ខាងមុខ។ លោកស្រីបានព្រមានថា ការពន្យារពេល Brexit នឹងនាំឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបមិនដូចបំណងប្រាថ្នាឡើយ។ តាមលោកស្រី ថា អង់គ្លេសនឹងមិនអាចចាកចេញពី EU បានឡើយ ប្រសិនបើការធ្វើប្រជាមតិលើកទីពីរបានប្រព្រឹត្តិទៅ។ ហេតុដូច្នេះហើយ ភាគីទាំងពីរគម្បីធ្វើសកម្មភាព ដើម្បីទទួលឲ្យបានកិច្ចព្រមព្រៀងមួយ។ លោកស្រីក៏បានសង្កត់ធ្ងន់ថា ការបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ គឺមានន័យថា គ្មានពេលណាដែលអង់គ្លេសអាចចាកចេញពីសហភាពអឺរ៉ុបបានឡើយ៕

តាម vovworld.vn