leftcenterrightdel
អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) លោក Jens Stoltenberg

 

រាល់ក្តីបារម្ភអំពីការរត់ប្រណាំងសព្វាវុធថ្មីនៅអឺរ៉ុបដែលកំពុងកាន់តែកើនឡើង បន្ទាប់ពីអាមេរិកចាប់ផ្តើមអនុវត្តដំណើរការដកខ្លួនចេញពីសន្ធិសញ្ញា INF ដោយចោទប្រកាន់រុស្ស៊ីពីបទរំលោភបំពានលើកិច្ចព្រមព្រៀងនេះ ខណៈដែលអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលថ្មី។ ក្នុងសេចក្តីថ្លែងមតិនាពេលថ្មីៗនេះនៅទីស្នាក់ការអង្គការណាតូប្រចាំនៅទីក្រុងព្រុចសែល (ប្រទេសប៊ែលហ្សិក) លោក Stoltenberg បានប្រកាសថា ណាតូនឹងតបវិញអ្វីៗដែលគេចោទប្រកាន់រុស្ស៊ីពីបទរំលោភសន្ធិសញ្ញា INF ប៉ុន្តែអះអាងថានឹងមិនរៀបចំគ្រាប់នុយ គ្លេអ៊ែរថ្មីបន្ថែមទៀតនៅអឺរ៉ុបនោះឡើយ។ លោកក៏សង្កត់ធ្ងន់ផងដែរថា កងសម្ព័ន្ធភាពយោធានេះនឹងបង្កើនសមត្ថភាពការពារសំដៅរៀបចំការបន្សាំជាមួយ « ពិភពលោកដោយគ្មានសន្ធិសញ្ញា និងមីស៊ីលដែលកាន់តែច្រើនឡើងរបស់រុស្ស៊ី» ផងដែរ។ មុននោះមួយថ្ងៃ ក្រសួងការបរទេសរុស្ស៊ីបានឆ្លើយតបនឹងការចោទប្រកាន់របស់អាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោនមិនទាន់បង្ហាញភស្តុតាងណា មួយដែលបញ្ជាក់ថាទីក្រុងម៉ូស្កូរំលោភបំពានលើសន្ធិសញ្ញា INF ៕

តាម vovworld.vn