leftcenterrightdel
មុខសញ្ញា Cherif Chekatt ជាជនជាប់សង្ស័យក្នុងករណីបាញ់រះនៅផ្សារបុណ្យណូអែលនៅ ទីក្រុង Strasbourg ប៉ែកខាងកើតប្រទេសបារាំង (រូបថតៈ AFP / VNA)

 

ខ្សែវីដេអូនេះត្រូវបានរកឃើញនៅខាងក្នុង USB របស់ Chekatt អាយុ ២៩ ឆ្នាំ ដែលជាមុខសញ្ញាត្រូវប៉ូលីសកំទេចក្នុងយុទ្ធនាការតាមចាប់ខ្លួន ក្នុងរយៈពេល ២ ថ្ងៃ នៅ ទីក្រុង Strasbourg បន្ទាប់ពីការវាយប្រហារពោលខាងលើ។ មុខសញ្ញា  Chekatt ត្រូវបានផ្តន្ទាទោសចំនួន ២៧ លើកនៅបារាំង អាល្លឺម៉ង់ និងស្វ៊ីស ហើយស្ថិតក្នុងបញ្ជីភេរវករជាប់សង្ស័យ។ IS បានទទួលស្គាល់ថា Chekatt គឺជាខ្មាន់កាំភ្លើងមួយនាក់នៃអង្គការភេរវកម្មនេះផងដែរ។

សូមបញ្ជាក់ថាការបំផ្ទុះកាំភ្លើងនៅផ្សារនេះនាថ្ងៃទី១១ ខែធ្នូ នៅ ទីក្រុង Strasbourg បានបណ្ដាលឲ្យមនុស្សចំនួន ៥ នាក់ស្លាប់ និង ១១ នាក់ទៀតត្រូវរងរបួសផងដែរ៕

តាម vovworld.vn