leftcenterrightdel
ជនចំណាកស្រុក ̣(TTXVN)

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានអះអាងថា ប្រទេសខ្លួនមិនចូលរួម ក៏ដូចជាមិនចុះហត្ថលេខាលើសន្ធិសញ្ញានេះឡើយ។ លោក Netanyahu បានអះអាងថានឹងការពារព្រំដែនចំពោះជនចំណាកស្រុកមិនស្របច្បាប់។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលប៉ូឡូញ ដែលប្រកាន់គោលមាគ៌ាស្ដាំនិយមក៏បានប្រកាសថាមិនគាំទ្រសន្ធិសញ្ញាសកល ស្ដីពីការចំណាកស្រុក របស់អង្គការសហប្រជាជាតិនោះទេ ដោយចាត់ទុកថា កិច្ចព្រមព្រៀងនេះមិនអាចធានាបាននូវសន្តិសុខជាតិ ក៏ដូចជាបង្កឲ្យមានរលកចំណាកស្រុកមិនស្របច្បាប់ផងដែរ។

មុននេះ សន្ធិសញ្ញាសកលស្ដីពីការចំណាកស្រុករបស់អង្គការសហប្រជាជាតិត្រូវបានប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ គាំទ្រ លើកលែងតែអាមេរិក ដែលបានដកខ្លួនចេញពីសន្ធិសញ្ញានេះកាលពីឆ្នាំទៅមិញផងដែរ៕

តាម vovworld.vn