leftcenterrightdel
សាធារណៈមតិអន្តរជាតិវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃសន្និសីទកំពូលអន្តរកូរ៉េ (រូបថត៖ vnanet.vn)

ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានវាយតំលៃថា៖ នេះជាព័ត៌មានវិជ្ជមានណាស់។ ពេលនោះ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ម៉ូស្គូត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការរវាង ស.ប.ប.ក. និងកូរ៉េខាងត្បូងលើវិស័យផ្លូវដែកឧស្ម័ន្ធ និងថាមពលអគ្គិសនី។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក  Boris Johnson បានស្វាគមន៍ការដែលប្រទេសកូរ៉េទាំងពីរឯកភាពឆ្ពោះទៅការលុបំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េទាំងស្រុងក៏ដូចជាកែលំអទំនាក់ទំនងទ្វេភាគី និងការកាត់បន្ថយភាពតានតឹងផងដែរ។ នាថ្ងៃទី ២៧ មេសា អាល្លឺម៉ង់ចាត់ទុកថា៖ នេះជាជំហានសំខាន់ និងត្រឹមត្រូវមួយដែលនាំមកនូវសន្តិភាព និងស្ថិរភាពលើឧបទ្វីបកូរ៉េ។ ចំណែករដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland នាថ្ងៃទី ២៧ មេសា ក៏បានចេញសេចក្តីប្រកាសអបអរសាទរលទ្ធផលនៃសន្និសីទកំពូលអន្តរកូរ៉េព្រមទាំងសម្តែងគោលបំណងថា៖ ភាគីទាក់ទិននានានឹងមានជំហានសកម្ម ដើម្បីឆ្ពោះទៅឧបទ្វីបកូរ៉េសន្តិភាព និងស្ថិរភាព។ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏បានសង្ឃឹមថា៖ សន្និសីទកំពូលលើកនេះនឹងនាំមកនូវសន្តិភាពសំរាប់ឧបទ្វីបកូរ៉េដែរ៕

តាម៖ vovworld.vn