leftcenterrightdel
EU អះអាងនូវគោលជំហរគាំទ្រការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង

នាថ្ងៃទី ១៦ មេសា ក្រុមប្រឹក្សាកិច្ចការបរទេសអឺរ៉ុបបានអនុម័តលើសេចក្តីសន្និដ្ឋានស្ដីពីការរំសាយអាវុធគីមី និងមិនរីកសាយភាយ អារុធនុយក្លេអ៊ែរ ដោយចែងច្បាស់ថា៖ សហភាពអឺរុប (EU) បានឯកភាពគាំទ្រការហាមឃាត និងលុបបំបាត់អាវុធគីមីទាំងស្រុងនៅទូទាំងពិភពលោក។ ក្រុមប្រឹក្សាកិច្ចការបរទេសអឺរ៉ុបបានអនុម័តលើរាល់សេចក្តីសន្និដ្ឋានពោលខាងលើ ដោយឆ្ពោះទៅសម័យប្រជុំពិសេសលើកទី ៤ នៃសន្និសីទបណ្ដាប្រទេសជាសមាជិកស្ដីពីការវាយតម្លៃប្រសិទ្ធភាពនៃសន្ធិសញ្ញាស្ដីពីការហាមឃាត់អភិវឌ្ឍន៍ ផលិតកម្មស្តុក និងប្រើប្រាស់អាវុធគីមី និងកំទេចអាវុធគីមី។ សន្និសីទនេះ គ្រោងនឹងប្រព្រឹត្តិទៅនៅទីក្រុង La Hay (ប្រទេស ហូឡង់ ) ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ វិច្ឆិកា ខាងមុខ។

ក្រុមប្រឹក្សាកិច្ចការបរទេសអឺរ៉ុបបានអះអាងសារជាថ្មីនូវគោលជំហររបស់ EU ដោយថ្កោលទោសការប្រើប្រាស់អាវុធគីមី។ តាមនោះ សង្កត់ធ្ងន់ទៅលើការប្រើប្រាស់អាវុធគីមីគឺមិនអាចព្រមទទួលបានឡើយ ហើយជាកាយវិការរំលោភច្បាប់អន្តរជាតិដែលត្រូវបានចាត់ចំណាត់ថ្នាក់ជាឧក្រិដ្ឋកម្មសង្រ្គាម ឬ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយត្រូវតែផ្ដន្ទាទោលផងដែរ៕

តាម៖ vovworld.vn