leftcenterrightdel
ជនឧទ្ទាម Houthi នៅយេម៉ែន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ (រូបថត៖ AFP/TTXVN)

កិច្ចប្រជុំមានការចូលរួមរបស់ឧត្តមសេនីយ៍ លោក Michael Lokkesgaard ប្រមុខដឹកនាំនៃគណៈបេសកកម្មអង្គការសហប្រជាជាតិដែលទើបបានបង្កើតឡើងដើម្បីឃ្លាំមើលការដកកងទ័ពចេញពី Hodeida នៃប្រទេសយេម៉ែន។ មុនកិច្ចប្រជុំនេះបេសកជនពិសេស លោក Griffiths បានជួបឯកអគ្គរដ្ឋទូតបណ្តាប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ គឺជាអាមេរិក បារាំង អង់គ្លេស ចិន និងរុស្ស៊ី។ អំពីកិច្ចព្រមព្រៀងឈប់បាញ់ រដ្ឋាភិបាល យេម៉ែន និងកងទ័ពចម្រុះ អារ៉ាប៊ីសាអូឌិត និងអេមីរេតអារ៉ាប់រួម (UAE) បានឯកភាពគ្នាចរចារជាមួយពួកឧទ្ទាម Houthi កាលពីមួយខែមុនស្តីពីការដកចេញកងទ័ពពីទីក្រុង Hodeida ប៉ុន្តែជាការពិតមិនមានភាគីណាអនុវត្តនៅឡើយ។ បណ្តាអ្នកការទូតរបស់អង្គការសហប្រជាជាតិបានអោយដឹងថា ភាគី Hodeida មិនដកកងទ័ពចេញពីកំពង់ផែ Saleef និង Ras Issa ដូចកិច្ចព្រមព្រៀង ដោយសារព្រួយបារម្ភបណ្តាកងកម្លាំងភ្ជាប់ទាក់ទងជាមួយកងទ័ពចម្រុះដឹកនាំដោយអារ៉ាប៊ីសាអួឌិតនឹងឆ្លៀតយកឱកាសនេះដើម្បីដណ្តើមយកតំបន់នោះផងដែរ៕

តាម vovworld.vn