នាថ្ងៃទី ១៣ ខែមីនា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្ដីប្រកាសដោយថ្កោលទោសរាល់បទដាក់ទណ្ឌកម្មថ្មីៗរបស់អាមេរិកលើធនាគារ Evrofinance Mosnarbank ដែលមានទីស្នាក់ការនៅរុស្ស៊ី ដោយវេណេហ្ស៊ុយអេឡាជាម្ចាស់កម្មសិទ្ធិមួយផ្នែក ក៏ដូចជាការដែលអាមេរិកគំរាមកំហែងដាក់ទណ្ឌកម្មលើសម្ព័ន្ធក្រុមហ៊ុនប្រេងរ៉េ Rosneft របស់រុស្ស៊ី ដោយសារបានសហប្រតិបត្តិការជាមួយវ៉េណេស៊ុយអេឡា។

leftcenterrightdel
ធនាគារ Evrofinance Mosnarbank (រូបថត៖ VOA)

 

សេចក្តីប្រកាសពោលខាងលើរបស់ក្រសួងការបរទេសរុស្ស៊ីបានអំពាវនាវដល់អាមេរិកពិចារណាលើបទដាក់ទណ្ឌកម្មទាំងនេះឡើងវិញ ហើយផ្លាស់ប្ដូរតាមទិសខិតខំប្រឹងប្រែងរួមគ្នាក្រោមការជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិដើម្បីជួយស្ថានភាពវ៉េណេស៊ុយអេឡាមានស្ថិរភាព ដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ។

គួររំលឹកថា ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសបទដាក់ទណ្ឌកម្មលើធនាគារ Evrofinance Mosnarbank ដោយចោទប្រកាន់ថា "មានឧបាយកលបំផ្លាញរាល់បទដាក់ទណ្ឌកម្មរបស់អាមេរិកលើវេណេហ្ស៊ុយអេឡា"។ ជាការឆ្លើយតបវិញ ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា រាល់បទដាក់ទណ្ឌកម្មដែលមិនស្ថិតនៅក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនឹងត្រូវបានចាត់ទុកថាមិនស្របច្បាប់៕

តាម vovworld.vn