leftcenterrightdel
ប្រធានគណៈកម្មាធិការការពារជាតិឌូម៉ានៃសហព័ន្ធរុស្ស៊ី លោក Vladimir Shamanov  (រូបថត៖ duma.gov.ru)

 

នៅថ្ងៃទី ១១ ខែមិនា ប្រធាន គណៈកម្មាធិការការពារជាតិឌូម៉ានៃសហព័ន្ធរុស្ស៊ី លោក Vladimir Shamanov បានព្រមានអំពីលទ្ធភាពបញ្ឈប់សន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រ (START-3) ដែលជាឯកសារចុងក្រោយលើវិស័យគ្រប់គ្រងអាវុធរវាងរុស្ស៊ីនិងអាមេរិក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយសម្រាប់អនុព័ន្ធយោធាប្រចាំនៅទីក្រុងម៉ូស្គូ លោក Vladimir Shamanov បានសង្កត់ធ្ងន់ថា "ការបញ្ឈប់ START-3 អាចនាំមកនូវសោកនាដកម្មជាសកល " ។ លោកក៏បានចោទប្រកាន់អំពីមូលហេតុដែលនាំឲ្យមានយថាទស្សន៍ដ៏ស្តូចស្តើងរបស់ START-3 គឺដោយសារវ៉ាស៊ីនតោនបានព្រងើយកន្តើយនឹងច្បាប់អន្តរជាតិ ជាមួយការអនុម័តលើគម្រោងច្បាប់ហាមប្រាមការពន្យារពេល START-3 នាសរទរដូវឆ្នាំ២០១៨។

គួររំលឹកថា កាលពីខែមករាកន្លងទៅ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសថា ម៉ូស្គូចាប់អារម្មណ៍លើការពន្យារពេល START-3 ព្រមទាំងមានក្ដីសង្ឃឹមថា អាមេរិកនឹងបង្ហាញលក្ខណៈជំនាញវិជ្ជាជីវៈនិងការទទួលខុសត្រូវក្នុងកិច្ចសន្ទនាជាមួយរុស្ស៊ីអំពីបណ្ដាបញ្ហាស្ថិរភាពយុទ្ធសាស្ត្រ៕

តាម vovworld.vn