leftcenterrightdel
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump (TTXVN)

នាថ្ងៃទី ១៦ ខែវិច្ឆិកា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសថា ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយ សំដៅដោះស្រាយភាពតានតឹងពាណិជ្ជកម្ម ហេតុដូច្នេះហើយ អាមេរិកអាចមិនចាំបាច់ដាក់ទណ្ឌកម្មពន្ធបន្ថែមលើទំនិញនាំចូលរបស់ចិនឡើយ។ លោកប្រធានាធិបតី Donald Trump បានឲ្យដឹងថា" ចិនមានគោលបំណង់ចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ។ ពួកគេបានផ្ញើបញ្ជីរាយនាមនៃអ្វីដែលពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តន៍"។ ក្នុងបញ្ជីនេះប៉េកាំងបានលើកឡើងនូវជំពូកចំនួន ១៤២ តាមសំណើររបស់វ៉ាស៊ីនតោន ប៉ុន្តែមានជំពូកចំនួន ៤ ឬ ៥ គឺត្រូវបដិសេធ។ ទោះបីជាមិនបានបញ្ជាក់ច្បាស់លាស់ក៏ដោយក៏ថ្នាក់ដឹកនាំអាមេរិករូបនេះបានសម្ដែងនូវជំនឿកជាក់ថារាល់ជំពូកទាំងនេះត្រូវបានដោះស្រាយជាមួយ ចិនផងដែរ៕

តាម ​vovworld.vn