leftcenterrightdel
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងនោះ នាថ្ងៃទី ៨ ខែតុលា  រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានជួបប្រជុំជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។

នៅក្នុងជំនួបទាំងនេះ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរបានអះអាងសារជាថ្មីនូវការប្ដេជ្ញាចិត្តរួម សំដៅទទួលបានដំណើការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងរបស់ ស.ប.ប.ក តាមកិច្ចព្រមព្រៀងរវាងមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un និងប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងជំនួបជាប្រវត្តិសាស្ត្រនៅប្រទេសសិង្ហបុរីកាលពីខែមិថុនាកន្លងទៅ។ ភាគីទាំងពីរបានឯកភាពរក្សាការដាក់សម្ពាធទៅលើព្យុងយ៉ាង ហើយធ្វើការសន្យានាំមកនូវ "អនាគតមួយដ៏ភ្លឺស្វាង" សម្រាប់ ស.ប.ប.ក បើសិនជាប្រទេសនេះអនុវត្តន៍ការលុបបំបាត់នុយក្លេអ៊ែរុយ៉ាងឆាប់ៗផងដែរ៕

តាមvovworld.vn