leftcenterrightdel
លោក Dominic Raab រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit (ឆ្វេង) (រូបថត៖ vnanet.vn)

ក្នុងសេចក្ដីប្រកាសមួយដែលបាននាំចេញមុនពេលជំនួបជាមួយប្រធានគណៈប្រតិភូចរចាទទួលបន្ទុក Brexit របស់ EU លោក Michel Barnier នោះ លោករដ្ឋមន្ត្រី Raab បានលើកច្បាស់ថា "ខ្ញុំទន្ទឹងរង់ចាំការត្រួតពិនិត្យលម្អិតនូវបញ្ហាទាំងនេះ។ ខ្ញុំមានបំណងចង់ស្ដារឡើងវិញនូវរាល់ការចរចា ព្រមទាំងធានាថា យើងខ្ញុំកំពុងស្ថិតនៅទីតាំងល្អបំផុត ដើម្បីទទួលឲ្យបានការព្រមព្រៀងដ៏ល្អប្រសើរមួយ។

មុននេះ នាថ្ងៃដដែល EU បានអំពាវនាវដល់ប្រទេសជាសមាជិក និងសហគ្រាសក្នុងប្លុកនេះឲ្យត្រៀមខ្លួនជាស្រេច សម្រាប់ករណីការចរចារវាង EU និងអង់គ្លេសមិនទទួលបានការព្រមព្រៀងណាមួយអំពីការដែលអង់គ្លេសចាកចេញពីប្លុកនេះ មុនថ្ងៃផុតកំណត់ គឺថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០១៩ ផងដែរ៕

តាម vovworld.vn