leftcenterrightdel
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំមួយស្ដីពីអាស៊ាន(រូបថត៖Straitstimes.com)

នាថ្ងៃទី ២១ ឧសភា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីលោក Chan Chun Sing បានចាត់ទុកថា៖ អាស៊ាន គប្បីឯកភាពលើទស្សនៈគាំទ្រពាណិជ្ជកម្មសេរី ដោយផ្អែកលើច្បាប់ដែលបានចែង ក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិគាំពារនិយម។ សេចក្ដីពោលខាងលើត្រូវបានលោក Chan ដាក់​ចេញនៅក្នុងវេទិកាថ្នាក់ដឹកនាំស្ដីពីមូលបទអាស៊ាន។ លោក Chan បានសង្កត់ធ្ងន់ថា៖ អាស៊ានគប្បីអះអាងសារជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមោះមុតជាមួយលទ្ធិពាណិជ្ជកម្មសេរីបើកទូលាយនៅក្នុងតំបន់ បង្កើនការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងសាមគ្គីភាពក្នុងការចេញសេចក្ដីថ្លែងការណ៍រួមយ៉ាងរឹងមាំស្ដីពីការគាំទ្រប្រព័ន្ធ ពាណិជ្ជកម្មសេរី និងបើកចំហ ដោយផ្អែកលើច្បាប់និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ តាមលោក Chan ថា៖ ប្រទេសជាសមាជិកអាស៊ាននានាគប្បីធានាបន្តធ្វើបច្ចុប្បន្នកម្ម និងលើកកម្ពស់រូបសណ្ឋានពាណិជ្ជកម្មតាមទិសតភ្ជាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះទៅទៀតប្រទេសជាសមាជិកអាស៊ានគប្បីធានាឲ្យខឿនសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានតភ្ជាប់ជាស្វ័យប្រវត្តិផង និងប្រតិបត្តិដោយស្វ័យប្រវត្តិផងដែរ។ ក្រៅពីនេះ អាស៊ានគប្បីកសាងសមត្ថភាពលោតផ្លោះ និងច្នៃប្រឌិតដើម្បីធានាកម្លាំងប្រកួតប្រជែងដ៏យូរអង្វែងផងដែរ៕

តាម vovworld.vn