leftcenterrightdel
លោក Donald Trump មានជំនួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin

ក្នុងជំនួបសន្ទានាតាមទូរស័ព្ទនេះ លោក Trump បានអបអរសាទរចំពោះលោក Putin ដែលជាប់ឆ្នោតសារជាថ្មី។ ស្ដីពីទំនាក់ទំនងទ្វេភាគីនោះ ភាគីទាំងពីរបានសម្ដែងការយកចិត្តទុកដាក់ក្នុងការដាក់ឲ្យដំណើរការកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ព្រមទាំងពិភាក្សាលើលទ្ធភាពរៀបចំជំនួបជាន់ខ្ពស់។ វិមានក្រឹមឡាំងបានឲ្យដឹងថា៖ កិច្ចសន្ទនាតាមទូរស័ព្ទនេះគឺសំដៅដោះស្រាយរាល់បញ្ហាក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក។

ចំពោះបញ្ហាអន្តរជាតិនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងកិច្ចសហការគ្រប់គ្រងស្ថានភាពរត់ប្រណាំងសព្វាវុធ ក៏ដូចជាការធានាស្ថិរភាពនូវយុទ្ធសាស្ត្រ និងប្រឆាំងអំពើភេរវកម្មសកល។ លោក Trump និងលោក Putin បានឲ្យដឹងថា៖ ចាំចាច់ត្រូវបន្តការខិតខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹងនៅឧបទ្វីបកូរ៉េ តាមរយៈវិធានការការទូត។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា លើបញ្ហាស៊ីរី និងអ៊ុយក្រែនផងដែរ៕

តាម៖​​ vovworld.vn