leftcenterrightdel
មីទិញសម្រាប់ជួយជ្រោមជ្រែងទិវាទឹកពិភពលោក និងបើកសប្តាហ៍ទឹកអន្តរជាតិនៅវៀតណាម -VACI ឆ្នាំ២០១៩ (រូប​ថត៖ hanoimoi.com.vn)

យោងតាមការស្ថិតិ មានប្រជាជនប្រមាណ ១,៩ ពាន់លាននាក់នៅលើពិភពលោករស់នៅក្នុងតំបន់ដែលខ្វះខាតទឹក។ ប្រជាជនចំនួន ២,១ ពាន់លាននាក់គ្មានលទ្ធភាពប្រើប្រាស់សេវាកម្មទឹកស្អាត។ ដើម្បីបំពេញតម្រូវការនៃការគ្រប់គ្រង និងការការពារធនធានទឹក ធានាសន្តិសុខធនធានទឹកក្នុងឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់ទៀត ក្រសួងធនធានធម្មជាតិ និងបរិស្ថាននឹងបន្តសហការជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាលដែលទាក់ទងនឹងការគ្រប់គ្រងធនធានទឹក។ អនុវត្តន៍បទប្បញ្ញត្តិច្បាប់នានាស្តីពីធនធានទឹក ច្បាប់ស្តីពីការការពារបរិស្ថាន កម្មវិធី និងផែនការធ្វើសកម្មភាពានានាដែលបានដាក់ចេញ  រួមជាមួយនោះគឺចូលរួមជាមួយអង្គការអន្តរជាតិ ប្រជាជន ក្រសួង ស្ថាប័ន នានា ដើម្បីធានាឱ្យបាននូវសន្តិសុខធនធានទឹក តាមរយៈការគ្រប់គ្រងដ៏ឆ្លាតវៃ ការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាព៕

បកប្រែដោយ Duy Hoan