leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ tgvn.com)

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានរបស់តំណាងក្រសួង ស្ថាប័នមជ្ឈឹម អង្គការនយោបាយសង្គមនានារបស់វៀតណាម និងអង្គការអន្តរជាតិជាច្រើនទៀត ព្រមទាំង តំណាងនៃស្ថាប័នការទូតបរទេសប្រចាំវៀតណាមផងដែរ។ បណ្ដាអ្នកជំនាញនៃក្រសួងការបរទេសវៀតណាម និងកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) បានបង្ហាញខ្លឹមសារសំខាន់ៗ នៃរបាយការណ៍ UPR វដ្តទី៣ ក៏ដូចជាការត្រៀមរៀបចំរបស់វៀតណាមសម្រាប់កិច្ចប្រជុំបង្ហាញនិងពិភាក្សាអំពីរបាយការណ៍ខាងលើនៅក្រុមការងារស្ដីពី UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាខែមករាឆ្នាំ២០១៩ខាងមុខផងដែរ។

លោក Dang Hoang Giang ប្រធានការិយាល័យនៃក្រសួងការបរទេសបានអោយដឹងថា របាយការណ៍ UPR វដ្តទី៣ត្រូវបានធ្វើឡើងដោយមានការចូលរួមរបស់ក្រសួង ស្ថាប័នចំនួន១៨ដែលពាក់ព័ន្ធដល់ការជំរុញ និងកិច្ចការពារសិទ្ធិមនុស្សនៅវៀតណាម ព្រមទាំងគោរពតាមការកំណត់និងការណែនាំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្ដីពីដំណើរការ UPR ផងដែរ។

ចំណែកឯភាគីអង្គការសហប្រជាជាតិវិញ លោកស្រី Caitlin Wiesen នាយិកាថ្នាក់ជាតិរបស់ UNDP ប្រចាំវៀតណាម បានអបអរសាទរចំពោះរដ្ឋាភិបាលដោយបានសម្រេចរបាយការណ៍ UPR វដ្ដទី៣ ព្រមទាំងអះអាងថា UNDP នឹងបន្តសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលវៀតណាម ដើម្បី អនុវត្តន៍អនុសាសន៍ទាំងនេះ តាមនោះរួមចំណែកធានា និងជំរុញសិទ្ធិមនុស្សនៅវៀតណាមអោយកាន់តែល្អប្រសើរថែមទៀត៕

តាម vovworld.vn