leftcenterrightdel
លោកស្រី Tong Thi Phong ទទួលជួបលោកស្រី Tsuchiya Shinako (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោកស្រី Tong Thi Phong បញ្ជាក់ថា រដ្ឋសភាវៀតណាមគាំទ្រ និងវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយ និងស៊ីជម្រៅរវាងវៀតណាម និងជប៉ុន។ លោកស្រីក៏សម្ដែងនូវក្តីសប្បាយរីករាយចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ដែលបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ លោកស្រី Tong Thi Phong បានចាត់ទុកថា ការផ្លាស់ប្ដូរគណៈប្រតិភូជាមួយសមាជិកាសភាជាតិជប៉ុនគឺជាសកម្មភាពថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងមានបំណងចង់បានថា រក្សាសកម្មភាពនេះជាប្រចាំ។

លោកស្រី Tsuchiya Shinako បានកោតសរសើរចំពោះស្រី្តវៀតណាមជាច្រើនដែលបានចូលរួមក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច។ លោកស្រីមានបំណងផ្លាស់ប្តូរបទពិសោធន៍ជាមួយវៀតណាមលើការបង្កើនសមាមាត្រសមាជិកាក្នុងសភាជាតិ។

នារសៀលថ្ងៃដដែល នៅទីស្នាក់ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោកស្រី Truong Thi Mai សមាជិកាការិយាល័យនយោបាយ លេខាមជ្ឈិមបក្សបានទទួលជួបគណៈប្រតិភូសមាជិកា គណបក្សប្រជាធិបតេយ្យសេរីនិយមជប៉ុន៕

បកប្រែដោយ Thuy Anh