គណៈប្រតិភូគុយបាដឹកនាំដោយលោក Roberto Morales Ojeda សមាជិកការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមគណបក្សកុម្មុយនិស្តគុយបា។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Nam មេបញ្ជាការបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ជូនកន្សែងប្រពៃណីដល់លោក Roberto Morales Ojeda
leftcenterrightdel
គណៈប្រតិភូឧទ្ទេសនាមអំពីកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសនៃផ្លូវរូងក្រោមដី Cu Chi

ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល គណៈប្រតិភូទទួលបានការឧទ្ទេសនាមអំពីដំណើរការបង្កើតទីតាំងប្រវត្តិសាស្ត្រជាតិពិសេសផ្លូវរូងក្រោមដី Cu Chi; លក្ខណៈពិសេសប្លែកពីប្រព័ន្ធផ្លូវរូងក្រោមដី Cu Chi ក៏ដូចជាវិធីសាស្រ្តប្រយុទ្ធរបស់កងទ័ពនិងប្រជាជនស្រុក Cu Chi ក្នុងដំណើរការតស៊ូបដិវត្តន៍ ដណ្ដើមឯករាជ្យជាតិ ក៏ដូជាជីវភាពរស់នៅផងដែរ។

leftcenterrightdel
គណៈប្រតិភូចូលផ្លូវរូងក្រោមដី Cu Chi
leftcenterrightdel
គណៈប្រតិភូគុយបា ផ្លាស់ប្ដូរយោបល់ជាមួយបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញនៅកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Cu Chi

លោក Roberto Morales Ojeda បានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ហើយអះអាងថា ដំណើរទស្សនកិច្ចប្រកបដោយអត្ថន័យនេះបានជួយគណៈប្រតិភូយល់កាន់តែស៊ីជម្រៅអំពីដំណើរការប្រយុទ្ធដ៏អង់អាចក្លាហាន កាចសាហាវ ទុក្ខវេទនារបស់កងទ័ពប្រជាជនវៀតណាម ប្រជាជនវៀតណាមនិយាយរួម និងកងទ័ពនិងប្រជាជនស្រុក Cu Chi និយាយដោយឡែកក្នុងការតស៊ូរំដោះជាតិ និងការបង្រួបបង្រួមជាតិ។

នាថ្ងៃដដែល គណៈប្រតិភូបានទៅទស្សនា និងស្វែងយល់នៅក្រុមហ៊ុន សហគ្រាស និងសហករណ៍ពាណិជ្ជកម្មនៅទីក្រុង​ហូជីមិញជាច្រើនផងដែរ៕

បកប្រែដោយ Thanh Cong