leftcenterrightdel
ប្រធានាធិបតីអុីរ៉ង់លោក Hassan Rouhani (រូបថត៖ http://www.nhandan.com.vn)

 

ក្នុងសុន្ទរកថា ដែលបានផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍ជាតិនោះ លោកប្រធានាធិបតី Hassan Rouhani បានរិះគន់បទដាក់ទណ្ឌកម្មរបស់អាមេរិកដែលប៉ះពាល់ដល់តម្លៃរូបិយប័ណ្ណក្នុងស្រុក Rial  ក៏ដូចជាបង្កើនអតិផរណាដែរ ប៉ុន្តែលោកបានអះអាងថារដ្ឋាភិបាលអុីរ៉ង់នឹងជំនះពុះពារលើគ្រាលំបាកនេះ។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់បានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ រវាង Tehran និងក្រុម P5 + 1 (រួមមានអង់គ្លេស បារាំង ចិន រុស្ស៊ី អាមេរិក និងអាល្លឺម៉ង់)។ អាស្រ័យហេុនេះ អុីរ៉ង់កាត់បន្ថយកម្មវិធីនុយក្លេអ៊ែរ ហើយបណ្ដាប្រទេសលោកខាងលិចយល់ព្រមទទួលដកហូតបទដាក់ទណ្ឌកម្មលើអុីរ៉ង់។ នាខែឧសភា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអុីរ៉ង់និងដាក់ទណ្ឌកម្មសារជាថ្មីទៅលើអុីរ៉ង់៕

តាម vovworld.vn