នាថ្ងៃទី ១៥ ខែមីនា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងថា​ ក្រុងវ៉ាស៊ីនតោនមានក្ដីសង្ឃឹមថា រាល់ការចរចាលុបបំបាត់នុយក្លេអ៊ែរជាមួយក្រុងព្យុងយ៉ាង នឹងបន្តប្រព្រឹត្តិទៅ។ លោក Mike Pompeo បានថ្លែងយ៉ាងដូច្នេះ ប៉ុន្មានម៉ោងក្រោយពី ស.ប.ប.ក បានប្រកាសថាអាចចាកចេញពីតុចរចា។

leftcenterrightdel
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក (រូបថត៖ vnanet.vn)

មុននេះ អនុរដ្ឋមន្ត្រីការបរទេស ស.ប.ប.ក លោកស្រី Choe Son-hui បានឲ្យដឹងថាប្រទេសខ្លួនកំពុងពិចារណាថាផ្អាកការចារចាអំពីការលុបបំបាត់នុយក្លេអ៊ែរជាមួយអាមេរិក។ លោកស្រី Choe Son-hui បានសង្កត់ធ្ងន់ថា ស.ប.ប.ក មិនមានគោលបំណងធ្វើសម្បទានចំពោះរាល់សំណើររបស់អាមេរិកក្រោមគ្រប់រូបភាព កាលពីជំនួបកំពូលរវាងអាមេរិក និង ស.ប.ប.ក នៅទីក្រុងហាណូយ៕

តាម vovworld