leftcenterrightdel
សហភាពអឺរ៉ុបបានអះអាងថា ប្រទេសចិនគឺជាដៃគូផងនិងជាគូប្រជែងផ្នែកសេដ្ឋកិច្ចផង (រូបថត South EU Summit)

 

នាថ្ងៃទៅ ១៣ ខែមីនា ចិនបានដាស់តឿនឲ្យសហភាពអឺរ៉ុប (EU) កុំប្រែក្លាយ “ការប្រកួតប្រជែង ដែលមានផលប្រយោជន៍រវាងដៃគូទាំងពីរ”ទៅជា “ការប្រឈមមុខគ្នា” ក្រោយពីពេលប្លុកនេះបានដាក់ចេញផែនការស្ដីពីទំនាក់ទំនងជាមួយប៉េកាំង។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បានឲ្យដឹងថា ប៉េកាំងមានក្ដីសង្ឃឹមថា ទីក្រុងព្រុចសែលអាចកត់សម្គាល់នូវការខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ថ្មីរបស់ចិន រក្សាឥរិយាបថសមភាព និងសត្យានុម័ត ក៏ដូចជាសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងរវាងចិន និង EU ដោយឥតឈប់ឈរ។

កាលពីថ្ងៃទី ១២ ខែមីនា ក្រុមអ្នកតាក់តែងគោលនយោបាយ EU បានប្រកាសផែនការ ១០ ចំណុច ដើម្បីដោះស្រាយរាល់ទំនាក់ទំនងជាមួយចិន ក្នុងបរិបទដែលមានការបារម្ភកាន់តែកើនឡើងពីការវិនិយោគ និងឥទ្ធិពលរបស់ប៉េកាំងចំពោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលក្នុងនោះមានបច្ចេកវិទ្យាទូរគមនាគមន៍៕

តាម​ vovworld.vn