leftcenterrightdel
សង្រ្គាមពាណិជ្ជកម្មអាមេរិក - ចិនកំពុងបង្ហាញសញ្ញាវិជ្ជមាន (រូបថត៖ AP)

 

ថ្នាក់ដឹកនាំអាមេរិករូបនេះបានថ្លែងដូច្នេះ ក្រោយពីជំនួបជាមួយមន្ត្រីអាមេរិកដែលទើបនឹងបានចូលរួមវង់ចរចាជាមួយចិននៅក្លឹម Mar-a-Lago របស់លោកនៅរដ្ឋ  Florida នាថ្ងៃដដែល។ តាមរយៈបណ្ដាញសង្គម Twitter  លោក Donald Trump បានអះអាងសារជាថ្មីថា ចិននៅតែទូទាត់បណ្ដាអត្រាពន្ធនាបច្ចុប្បន្ននេះឲ្យអាមេរិកដដែល ទោះបីជាក្រុមអ្នកជំនាញបានវិភាគថា ជាក់ស្ដែងអតិថិជននៅអាមេរិកត្រូវបង់ប្រាក់ទាំងនេះដោយសារការតម្លើងតម្លៃ។

តាមផែនការ ប្រធានក្រុមចរចាចិន ឧបនាយករដ្ឋមន្ត្រី លោក Liú Hè និងតំណាងពាណិជ្ជកម្មអាមេរិក លោក Lighthizer នឹងបន្តវង់ចរចាថ្មីនាសប្តាហ៍ខាងមុខនៅទីក្រុងវ៉ាស៊ីនតោន។ ប្រសិនបើដំណើរការចរចារពាណិជ្ជកម្មអាមេរិក-ចិន មិនទទួលបានការព្រមព្រៀងណាមួយមុនថ្ងៃទី ១ ខែមិនានោះ អាមេរិកនិងតម្លើងពន្ធ ២៥ ភាគរយលើទំនិញនាំចូលពីចិន ដែលមានតម្លៃ ២០០ ពាន់លានដុល្លារអាមេរិក៕

តាម vovworld.vn