leftcenterrightdel
ប្រធានាធិបតីលោក Nicolas Maduro (កណ្តាល) បានថ្លែងទៅកាន់អ្នកគាំទ្រក្នុងការជួបជុំគ្នាដើម្បីប្រារព្ធខួបលើកទី ២០ នៃបដិវត្តន៍បូលីវ៉ារដែលបានផ្តួចផ្តើមដោយអតីតប្រធានាធិបតីលោក Hugo Chavez នៅក្នុងទីក្រុង Caracas នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ 2019 ។ (រូបថតៈ AFP/VNA)

យោងតាមទីភ្នាក់ងារសារព័ត៌មានវ៉េណេស៊ុយអេឡា (AVN) នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនៅវិមានប្រធានាធិបតីនោះ  លោក Rodriguez បាននិយាយថា ការប៉ុនប៉ង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយឧត្តមសេនីយ៍ដែលចូលនិវត្តន៍ លោក Oswaldo Valentín García Palomo ។ មុខសញ្ញានេះ ត្រូវទីភ្នាក់ងារចារកម្មវេណេស៊ុយអេឡាចាប់ឃុំកាលពីខែមករា នៅពេលដែលព្យាយាមចូលទៅប្រទេសកូឡុំប៊ីពីប្រទេសវ៉េណេស៊ុយអេឡា។ ផែនការផ្តួលរំលំលោកប្រធានាធិបតី Maduro ត្រូវបានគ្រោងទុកធ្វើនាថ្ងៃទី ២៧ ខែមករា បន្ទាប់មកបានពន្យាដល់ថ្ងៃទី ៣១ ខែមករា និងចុងក្រោយគឺថ្ងៃទី ៣ ខែកុម្ភៈ ប៉ុន្តែ គម្រោងនេះត្រូវបានកម្ទេចទាំងស្រុង។ យោងទៅតាមការសារភាពរបស់មុខសញ្ញាពោលខាងលើ គោលដៅសំខាន់នៃយុទ្ធនាការយោធានេះ រួមមានវិមានប្រធានាធិបតីបូលដ្ឋានទ័ពអាកាស Carlova និងប្រព័ន្ធព័ត៌មាននៅរដ្ឋធានី Caracas៕

តាម vovworld.vn