ថ្លែងមតិទៅកាន់រដ្ឋសភាអាល្លឺម៉ង់នោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសង្កត់ធ្ងន់ថា បារាំងនិងអាល្លឺម៉ង់គប្បីសហប្រតិបត្តិការគ្នា ដើម្បីកសាងអឺរ៉ុបមួយប្រកបដោយភាពទំនើបទាន់សម័យ ប្រសិទ្ធភាព និងប្រជាធិបតេយ្យនាពេលអនាគត។ យោងតាមលោកប្រធានាធិបតីបារាំងបានឲ្យដឹងថា អឺរ៉ុបគប្បីអភិវឌ្ឍម្ចាស់ការយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីសម្រេចរួចរាល់នូវភារកិច្ចរាំងស្ទះនូវរាល់"ស្ថានភាពមានភាពវឹកវរ" ក្នុងបញ្ហាសកលនានា។

leftcenterrightdel
ប្រធានាធិបតីបារាំង លោក Emmanuel Macron ̣ (រូបថត៖ vnanet.vn)

ចំណែកឯអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានឲ្យដឹងថា លោកស្រីគាំទ្រទាំងស្រុងចំពោះការវាយតម្លៃរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ខណៈដែលចាត់ទុកថា អឺរ៉ុបស្ថិតនៅក្នុងស្ថានភាព "អតុល្យភាព" មុនពេលថ្នាក់ដឹកនាំទាំងពីររូបចាប់ផ្ដើមពិភាក្សាលើការសាកល្បងអំពីគោលនយោបាយ។ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានរំលឹកឡើងវិញនូវការគាំទ្រចំពោះសំណើររបស់ប្រធានាធិបតីបារាំងក្នុងការបង្កើតកងទ័ពអឺរ៉ុបនាពេលអនាគតដែលជានិមិត្តរូបនៃទ្វីបឯកភាពមួយ៕

តាម vovworld.vn