leftcenterrightdel
ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញចូលរួមពិធីគោរពទង់ជាតិ (រូបថត៖ VOV)

អញ្ជើញចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ មានវត្តមានរបស់ ព្រះកុរណា សម្ដេចព្រះបរមនាថ នរោតម្ត សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រធានព្រឹទ្ធសភាសម្ដេច សាយ ឈុំ ប្រធានរដ្ឋសភាសម្ដេច ហេង សំរិន នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន រួមជាមួយមន្ត្រីព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងនៃគណៈបក្សនយោបាយ អង្គការស៊ីវិលនានា កងកម្លាំងប្រដាប់អាវុធ និងមហាជនរាប់ម៉ឺននាក់។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​កម្ពុជាលោក Vu Quang Minh តំណាងអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជាផ្សេងៗទៀតក៏អញ្ជើញចូលរួមពិធីនេះផងដែរ។

អញ្ជើញថ្លែងសន្ទុរកថាទៅកាន់មហាជនរាប់ម៉ឺននាក់នៅមុខព្រះបរមរាជវាំង ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការចង់ចាំ និងការដឹងគុណូបការៈដ៏ធំធេងរបស់វីរជន និងអ្នកស្នេហាជាតិជំនាន់មុនៗ ដែលបានពលីជីវិតដើម្បីការពារឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ ព្រមទាំងថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធ និងប្រជាជនទាំងមូល ដោយបានខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខសណ្ដាប់ធ្នាប់ ហើយសន្យាថា នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយវិបុលភាពសម្រាប់ប្រជាជន និងប្រទេសកម្ពុជាផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កម្ពុជាទទួលបានសមិទ្ធផលជាច្រើនខាងផ្នែកសេដ្ឋកិច្ច វប្បធម៌ និងសង្គម ដែលត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់៕

vovworld.vn