leftcenterrightdel
ចិននឹងបណ្តឹងអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធនឹងការវាយពន្ធ

នេះគឺជាវិធានការមួយក្នុងចំណោមវិធានការដែលចិនបានដាក់ចេញ សំដៅសងសឹកទៅលើសេចក្តីសម្រេចចិត្តដូចពោលខាងលើរបស់អាមេរិក។ ចិនក៏ជូនដំណឹងវាយពន្ធទៅលើទំនិញអាមេរិក ក្នុងតំលៃទឹកប្រាក់ចំនួន ៦០ ប៊ីលាន។ សេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុចិនក៏បានលើកច្បាស់ថាប្រសិនបើអាមេរិកសម្រេចចិត្តបង្កើនកំរិតពន្ធបន្ថែមទៀតនោះ ចិននឹងតបតវិញជាក់ជាមិនខានឡើយ។ គួរបញ្ចាក់ដែរថា អាមេរិកកំពុងបើកចំហរលទ្ធភាពធ្វើកិច្ចសន្ទនាជាមួយចិន ស្តីអំពីការចរចារសំដៅទៅបញ្ចប់សង្គ្រាមនាបច្ចុប្បន្នរវាងខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក។ សេចក្តីប្រកាសនេះត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump នាំចេញនាថ្ងៃទី១៨ ខែកញ្ញា បន្ទាប់ពីលោកបានប្រកាសកំរិតពន្ធថ្មីទៅលើទំនិញនាំចូលពីចិនក្នុងតម្លៃទឹកប្រាក់ចំនួន ២០០ ប៊ីលានដុល្លាអាមេរិក ដែលចូលជាធរមាន នាថ្ងៃទី២៥ ខែកញ្ញាខាងមុខ៕

តាម​ vovworld.vn