តំណាងឲ្យវៀតណាម ឯកអគ្គរដ្ឋទូត លោក Duong Chi Dung និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍នៃវៀតណាមប្រចាំ អ.ស.ប អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) និងបណ្តាអង្គការអន្តរជាតិផ្សេងទៀតប្រចាំនៅទីក្រុង Geneva  បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសម័យប្រជុំនេះ។ 

leftcenterrightdel
ឯកអគ្គរដ្ឋទូត លោក Duong Chi Dung (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងមតិនៅទីនេះ ឧត្តមស្នងការសិទ្ធិមនុស្សនៃ អ.ស.ប លោកស្រី Michelle Bachelet បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ គាំទ្រលិទ្ធិពហុភាគីនិយម ហើយអះអាងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអាច និងគប្បីដោះស្រាយបញ្ហាសិទ្ធិមនុស្សដោយឯកភាពគ្នា ទោះបីជាសមាជិកនានានៅតែមានការខ្វែងគំនិតគ្នា ក្នុងនោះមានភាពខុសប្លែកគ្នាខាងនយោបាយផងដែរ។ លោកស្រី Michelle Bachelet បានអំពាវនាវឱ្យប្រទេសទាំងអស់ ការពារ និងជម្រុញសិទ្ធិមនុស្សដោយគ្មានការរើសអើងឡើយ ព្រមទាំងសង្កត់ធ្ងន់ទៅលើការងារនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។

នៅក្នុងឱកាសនេះលោក Duong Chi Dung បានអបអរសាទរ និងផ្ញើផ្តាំនូវសេចក្តីជូនពររបស់ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ជូនដល់លោកស្រី Michelle Bachelet ដោយមានគោលបំណងចង់ឲ្យ ទំនាក់ទំនងសហប្រតិបត្តិការរវាងខុទ្ទការល័យនៃឧត្តមស្នងការសិទ្ធិមនុស្ស និងវៀតណាម នឹងបន្តរីកចម្រើនដ៏ល្អប្រសើរថែមទៀតផងដែរ៕

តាម vovworld.vn