leftcenterrightdel
លោក Kofi Annan អតីតអគ្គលេខាធិការ អ.ស.ប ទទួលអនិច្ចកម្ម

ថ្នាក់ដឹកនាំនៅទូទាំងពិភពលោកបានសម្ដែងការសោកស្ដាយខណៈដែល លោក Kofi Annan អតីតអគ្គលេខាធិការអ.ស.ប.ទទួលអនិច្ចកម្ម។ ថ្នាក់ដឹកនាំទាំងនេះបានកោតសរសើរលោកជាអ្នកការទូតឆ្នើម ដោយមានការរួមវិភាគទានជាច្រើនចំពោះសុខសន្តិភាពនៅលើពិភពលោក។

ប្រធានាធិបតីហ្គាណាលោក  Nana Akufo-Addo បានប្រកាសថា ប្រទេសខ្លួននឹងកាន់ទុក្ខជាតិក្នុងរយៈពេល ១ សប្ដាហ៍ដើម្បីរំលឹកវិញ្ញាណក្ខន្ធ លោក Kofi Annan អតីតអគ្គលេខាធិការ អ.ស.ប។

ប្រធានាធិបតី អាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May  អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការលាចាកលោករបស់ លោក Kofi Annan អតីតអគ្គលេខាធិការ អ.ស.ប ផងដែរ៕

តាម​ vovworld.vn