leftcenterrightdel
ខុទ្ទកាល័យទាក់ទងអន្តរកូរ៉េ គ្រោងនឹងត្រូវបានបង្កើតឡើងនៅទីក្រុង Keasong នៃប្រទេសកូរ៉េខាងជើងដែលស្ថិតនៅតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរនាចុងខែនេះ (រូបថត៖ vnanet.vn)

យោងតាមកាសែតនេះ នាថ្ងៃទី១៦ ខែសីហា មន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងមួយចំនួនបានឲ្យអះអាងទៀតថា ផែនការពោលខាងលើត្រូវបានអនុម័តក្នុងសម័យប្រជុំលើកទី ២៩៦ នៃក្រុមប្រឹក្សាពន្លឿនការផ្លាស់ប្តូរនិងសហប្រតិបត្តិការអន្តរកូរ៉េរួចហើយ។ រីឯមន្ត្រីមួយរូបទៀតបានបង្ហើបថា កិច្ចការទាក់ទងអន្តរកូរ៉េនឹងរួមមានការជួយឧបត្ថម្ភកិច្ចពិគ្រោះយោបល់ និងទាក់ទងរវាងមជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរអំពីកិច្ចសហប្រតិបត្តិការលើវិស័យរុក្ខកម្ម បណ្តាគម្រោង ការណ៍សេដ្ឋកិច្ចថ្មី ព្រមទាំងសកម្មភាពសិក្សាស្រាវជ្រាវ រួមអំពីខ្សែផ្លូវដែកនិងផ្លូវគោក៕

តាម vovworld.vn