កងកម្លាំងនគរបាលការពារព្រំដែនមានភារកិច្ចត្រូតពិនិត្យការចេញចូលនៅច្រកទ្វារទ្វេភាគី ច្រករបៀង និងយាមល្បាត រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន និងអនុវត្តកិច្ចការបរទេស។

កងកម្លាំងនគរបាលចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ក្រសួងមហាផ្ទៃ) មានភារកិច្ចត្រួតពិនិត្យការចេញចូលនៅតំបន់ព្រំដែន រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅច្រកទ្វារអន្តរជាតិ និងអនុវត្តកិច្ចការបរទេស។ កងកម្លាំងនគរបាលចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍មាននាយកដ្ឋានចំនួន២ ទទួលភារកិច្ចគ្រប់គ្រង ត្រួតពិនិត្យនៅច្រកទ្វារ តាមផ្លូវសមុទ្រ និងផ្លូវគោក។

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Tay Ninh បានសហការយាមល្បាតជាមួយកងវរសេនាតូចនគរបាលការពារព្រំដែនលេខ ៦១១ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង (រូបថត៖ bienphong.com.vn)

ឯកង​ទ័ព​ការពារព្រំដែនកម្ពុជាមានភារកិច្ចយាមល្បាត ការពារខ្សែ​បន្ទាត់​ព្រំដែន បង្គោលព្រំដែន និងសហការជាមួយកងកម្លាំងនគរបាលការពារព្រំដែនដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន និងសហការជាមួយរដ្ឋបាលព្រៃឈើដើម្បីចួលរួមក្នុងការការពារព្រៃឈើ។

នាបច្ចុប្បន្ននេះ កងកម្លាំងការពារព្រំដែនកម្ពុជាបានកសាងឡើងដោយមានកម្លាំងដ៏ខ្លាំងក្លាដោយបានប្រដាប់អាវុធទំនើប និងមានមុខជំនាញកាន់តែខ្ពស់ឡើង។ ទន្ទឹមនឹងភារកិច្ចរក្សាសន្តិសុខព្រំដែន កងកម្លាំងការពារព្រំដែនកម្ពុជាក៏បានជំរុញទំនាក់ទំនងការបរទេសជាមួយបណ្តាប្រទេសជិតខាង រួមចំណែកក្នុងការកសាងតំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងសម្រួលឲ្យប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច សង្គម៕

បកប្រែដោយ Duy Hoan