leftcenterrightdel
ប្រធានាធិបតីអាមេរិកលោក Donald Trump

នាថ្ងៃទី ៩ កក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញនូវជំនឿជាក់ថា ស.ប.ប នឹងគោរពការព្រមព្រៀងលុបបំបាត់នុយក្លេអ៊ែរដែលបានចុះហត្ថលេខាជាមួយអាមេរិកក្នុងកាលៈទេសៈមានពាក្សចចាមអារាមជាច្រើនអំពីការខ្វែងគំនិត ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់សម្រាប់រាល់ការចរចារវាងប្រទេសទាំងពីរ។ នៅក្នុងបណ្ដាញសង្គម Twitter លោក Trump បានលើកច្បាស់ថា៖"ខ្ញុំជឿជាក់ថា លោក Kim Jong-un នឹងគោរពការព្រមព្រៀងដែលយើងបានចុះហត្ថលេខា"។

សេចក្ដីប្រកាសរបស់ប្រធានាធិបតីលោក Trump ត្រូវបាននាំចេញ ក្នុងកាលៈទេសៈសមាជិកសភាអាមេរិកមួយចំនួនបានបង្ហាញក្ដីព្រួយបារម្ភថារាល់ការចរចារវាងអាមេរិក និង ស.ប.ប ដែលកំពុងធ្លាក់ក្នុងការលំបាក ព្រមទាំងប៉ាន់ស្មានអំពីការជះឥទ្ធិពលរបស់ចិនទៅលើរាល់ការចរចារវាងអាមេរិក និងកូរ៉េខាងជើង ជាពិសេសក្នុងកាលៈទេសៈជម្លោះផ្នែកពាណិជ្ជកម្មរវាង អាមេរិកនិងចិនកំពុងឡើងជណ្ដើរផងដែរ៕

តាម vovworld.vn