leftcenterrightdel
អធិការបតីអាល្លឺម៉ង់ Angela Merkel និងសមភាគីចិនលោក Li Keqiang  (រូបថត៖ fmcoprc.gov.hk)

នាថ្ងៃទី ៨ កក្កដា នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចពិគ្រោះយោបល់អន្តររដ្ឋាភិបាលចិន - អាល្លឺម៉ង់លើកទី៥។ នៅក្នុងដំណើរទស្សកិច្ចរហូតដល់ថ្ងៃទី ១០ កក្កដានេះ លោក Li Keqiang នឹងជួបសន្ទនាជាមួយប្រធានាធិបតីអាល្លឺម៉ង់លោក Frank Walter Steinmeier និងជួបពិភាក្សាការងារជាមួយសមភាគីនៃប្រទេសម្ចាស់ផ្ទះលោកស្រី Angela Merkel ។ តាមផែនការ លោក  Li Keqiang និងលោកស្រី Angela Merkel នឹងធ្វើជាអធិបតីកិច្ចពិគ្រោះយោបល់អន្តររដ្ឋាភិបាល សំដៅរៀបចំផែនការ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំងពីរក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ថ្នាក់ដឹកនាំទាំងពីររូបក៏នឹងចូលរួមវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យាទ្វេភាគី និងធ្វើជាកស្សិណសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ៕

តាម vovworld.vn