leftcenterrightdel
ឧទ្ធម្ភាគចក្របានចុះចតនៅព្រលានយន្តហោះយោធានៅ Chiang Rai ដើម្បីបន្ត​បញ្ជូនក្មេងៗទាំងនេះទៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេត្រូវបានយកចេញពីរូងភ្នំ (រូបថត៖ vnanet.vn)

ថ្លែងក្នុងសន្និសីទសារព័ត៌មានលោក Narongsak ឲ្យដឹងថា "ថ្ងៃនេះ យើងខ្ញុំបានព្យាយាមជួយ សង្គ្រោះ និងក្មេងៗចំនួន ៤ នាក់ ត្រូវបានយកចេញពីរូងភ្នំ ហើយនិងត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យ Prachanukrua នៅ Chiang Rai ដោយសុវត្ថិភាព"។ ព័ត៌មាននេះខុសពីប្រភពព័ត៌មានមួយដែលដកស្រង់ពីមន្ដ្រីការពារជាតិថៃដែលមិនបញ្ចេញឈ្មោះម្នាក់ឲ្យដឹងថា ក្រុមជួយសង្គ្រោះបានយកក្មេងៗចំនួន ៦ នាក់ហើយចេញពីរូងភ្នំ។ តាមផែនការ ក្រុមជួយសង្គ្រោះនឹងបែងចែកក្មេងៗទាំង​នេះជា ៤ ក្រុមនេះ ដើម្បីយកក្រុមនីមួយៗ ចេញពីរូងភ្នំ។ ក្នុងនោះក្រុមទី ១ ដែលរួមមានក្មេងៗទាំង ៤ នាក់​នេះបានចេញផុតពីរូងភ្នំហើយ  នៅមាន ៣ ក្រុមទៀត មួយក្រុមចំនួន ៣ នាក់ និងគ្រូបង្វឹកជាអ្នកចុងក្រោយ​បានចាកចេញពីរូងភ្នំនេះ។

នៅពេលរាត្រី ប្រតិបត្តិការជួយ​សង្គ្រោះត្រូវបានផ្អាកជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី៩ ខែកក្កដា។ យោងតាមលោក Narongsak ឲ្យដឹងថា ក្រុមជួយសង្គ្រោះត្រូវការប្រហែល ១០ ម៉ោង ដើម្បីត្រៀមរៀបចំសម្រាប់ការជួយសង្គ្រោះលើកបន្ត ដែលមានការចូលរួមពីអ្នកមុជទឹកប្រហែល ៩០ នាក់ ក្នុងនោះអ្នកមុជទឹកជាជនបរទេសចំនួន ៥០ នាក់៕

បកប្រែដោយ Duy Hoan