leftcenterrightdel
ប្រធានាធិបតីអាមេរិកលោក Donald Trump

យោងតាមក្រិត្យពោលខាងលើបានឲ្យដឹងថា សមាជិកនៃក្រុមគ្រួសារជនអន្តោប្រវេសន៍ខុសច្បាប់ពី ម៉ិកស៊ិកនឹងត្រូវបានរស់នៅជាមួយគ្នា ខណៈ​ដែល​គេ​ត្រូវ​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន ។ សេចក្ដី​​សម្រេ​ចិត្ត​​​ចុះ​ថ្ងៃទី ២០ មិថុនារបស់លោក Trump ត្រូវ​បាន​ចាត់​ទុក​ជា​បម្រែបម្រួល​គួរឲ្យ​ភ្ញា​ក់ផ្អើល​មួយ ចាប់​តាំង​ពី​ពេល​លោក​ឡើង​កាន់​អំណា​ចកា​លពីដើម​ឆ្នាំ ២០១៧ ដោយ​សារ​លោក​មិនដែ​លធ្វើសម្បទានចំ​ពោះ​​គោលនយោបាយ​ចម្រូ​ងចម្រាស​ណា​មួយ​ឡើយ។ សភា​ជាន់​ទាបអាមេរិក​ នាថ្ងៃ​ទី ២១ មិថុ​នា គ្រោ​ងនឹ​ងបោះ​ឆ្នោត​ចំពោះ​គម្រោង​ច្បាប់​ចំនួន ២ សំ​ដៅ​បញ្ឈប់​ការ​បំបែក​បំបាក់​ក្រុម​គ្រួសារ​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ ដ៏​ដូច​ជា​ដោះ​ស្រាយ​រាល់​បញ្ហាអ​ន្តោប្រវេសន៍​ផ្សេង​ទៀត។

សេចក្តី​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​ដើ​ផ្ទុយ​គោលន​យោបាយ​អន្តោ​ប្រវេសន៍​ដ៏ច​ម្រូង​ចម្រាស​ដែលបំបែក​ឪពុក​ម្តាយ​ជន​អន្តោប្រវេ​សន៍​ខុ​ស​ច្បា​ប់​ចេញ​ពីកូន ៗ  និង​អនុ​ញត្ត​ឲ្យក្រុ​មគ្រួ​សារទាំង​នេះជួ​បជុំគ្នា គឺទទួល​បានប្រតិកម្មជាវិជ្ជ​មានរបស់អន្តរ​ជាតិ។ ប្រទេសអា​មេរិកក​ណ្ដាលមួយចំនួន  និងម៉ិកស៊ិកបា​នអបអរសាទរចំ​ពោះសេចក្ដីសម្រេចចិត្តពោលខាងលើរបស់ប្រធានា​ធិបតីលោក Trump។ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Luis Videgaray រដ្ឋាភិបាល Guatemala និងប្រធានាធិបតី Honduras លោក  Juan Orlando Hernandez ក៏បានអបរអសាទរចំ​ពោះសេ​ចក្ដីស​ម្រចិត្តរបស់លោ​ក Trump ផង​ដែរ៕

តាម vovworld.vn