leftcenterrightdel
WTO ព្រមានអំពីការបង្កើនភាពតានតឹងពាណិជ្ជកម្មអាមេរិកនិងបណ្ដាសម្ព័ន្ធមិត្ត

 

លោក Azevedo បានឲ្យដឹងថា៖ ទំនាក់ទំនងអន្តរអាត្លង់ទិក និងសង្គ្រាមពាណិជ្ជកម្មផ្សេងៗទៀតនឹងជះឥទ្ធិពលទៅលើខឿនសេដ្ឋកិច្ចសកលក្នុងរយៈពេលយូរអង្វែង។ លោកសង្កត់ធ្ងន់ថា៖ ប្រការសំខាន់នាពេលនេះគឺត្រូវទប់ស្កាត់ការភាពតានតឹងកើនឡើង ក៏ដូចជាបញ្ចប់ភ្លាមមួយរំពិចការតបតវិញគ្នាទៅវិញទៅមក។ ការព្រមានរបស់អគ្គនាយក WTO លោក Azevedo នៅពេលដែលទំនាក់ទំនងរវាងអាមេរិកនិងបណ្ដាប្រទេស G7 កំពុងអាក្រក់ទៅៗដោយការដាក់ប្រព័ន្ធយកពន្ធនាំចូលចំពោះមុខទំនិញអាលុយ​មីញ៉ូមនិងដែកថែបពីសហភាពអឺរ៉ុប កាណាដា និងុម៉ិកស៊ិក៕

តាម៖ vovworld.vn