leftcenterrightdel
រុស្ស៊ី៖ អ្នកជំនាញរបស់ OPCW មកដល់ទីរួមស្រុក Douma (រូបថត៖​vnanet.vn)

នាថ្ងៃទី ២១ មេសា រុស្ស៊ីបានឲ្យដឹងថា៖ អ្នកជំនាញការរបស់អង្គការហាមប្រាមអាវុធគីមី (OPCW) បានមកដល់ទីរួមស្រុក Douma ដែលស្ថិតនៅជិតរដ្ឋធានី Damacus ដើម្បីស៊ើបអង្កេតអំពីករណីវាយប្រហារ ដែលសង្ស័យប្រើប្រាស់អាវុធគីមី ហើយជាមូលហេតុបណ្ដាលឲ្យមានការវាយប្រហារដោយអាវុធមីស៊ីលរបស់អង់គ្លេស បារាំង និង អាមេរិក តម្រង់ទៅលើស៊ីរីកាលពីសប្តាហ៍មុន។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ ចាប់តាំងពីព្រឹកថ្ងៃទី ២១ មេសា ក្រុមបេសកជនពិសេសរបស់ OPCW បានមានវត្តមាននៅតំបន់សង្ស័យថាមានសំណល់ជាតិពុលពីការវាយប្រហារនាថ្ងៃទី ៧ មេសា។ អ្នកជំនាញរបស់ OPCW មានភារកិច្ចកំណត់ថាតើការវាយប្រហារ ដែលកើតឡើងនៅ Douma ប្រើប្រាស់អាវុធគីមីដែរ ឬទេ ហើយគ្មានភារកិច្ចស្វែងរកកងកម្លាំងនៅពីក្រោយករណីរវាយប្រហារពោលខាងលើឡើយ៕

តាម​ vovworld.vn