ក្នុងជំនួបជាមួយអ្នកធាក់ស៊ីក្លូចំនួន ៣០៨ នាក់នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៣ ខែមករា  សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ដល់ការអភិរក្សស៊ីក្លូ ហើយអំពាវនាវឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋគប្បីធ្វើដំណើរដោយមធ្យោបាយនេះ។

leftcenterrightdel
បច្ចុប្បន្ននេះ​ អ្នកធាក់ស៊ីក្លូមានចំនួនជាង ៣០០ នាក់ នៅកម្ពុជា (រូបថត៖ baotintuc.vn)

សម្តេចតេជោ ហ៊ុនសែន ប៉ាន់ស្មានថា មូលនិធិស៊ីក្លូនឹងត្រូវការប្រាក់ចន្លោះពី ២៤០,០០០ ដល់ ៣០០,០០០  ដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយលោកក៏រំពឹងថា ជីវភាពរស់នៅរបស់អ្នកធាក់ស៊ីក្លូនឹងកែលំអល្អប្រសើរជាងមុន។ សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា អ្នកធាក់ស៊ីក្លូទាំងអស់នៅកម្ពុជា នឹងទទួលប្រាក់ចំនួន ៧.០០០ រៀល (ស្មើនឹង ១.៧៥ USD / ថ្ងៃ ) ពីមូលនិធិនេះ ក៏ដូចជាទទួលបានប័ណ្ណពិនិត្យសុខភាព និងការព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរបស់រដ្ឋទាំងអស់ផងដែរ៕

បកប្រែដោយ Van Hoa