leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ច

 

ដំណើរទស្សនកិច្ចលើកនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្លាំងកងទ័ពជើងទឹកទាំងពីរ ភាពជាដៃគូយុទ្ធសាស្រ្តរវាងវៀតណាម និងអូស្រ្តាលី។

leftcenterrightdel
ក្រុមនាវិកបានមកដាក់កម្រងផ្កានៅស្តុបប្រធានហូជីមិញ

 

ទំនាក់ទំនងរវាងកម្លាំងកងទ័ពជើងទឹកទាំងពីរកាន់តែបានពង្រឹង និងពង្រីកប្រកបដោយល្អប្រសើរ។ ដំណើរទស្សនកិច្ចលើកនេះស្របពេលប្រទេសទាំងពីររំលឹកខួបលើកទី ២០ នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងអូស្រ្តាលី  ហើយនេះក៏​ជា​សក្ខីភាពបញ្ជាក់ពីសារសំខាន់នៃទំនាក់ទំនងវៀតណាម និងអូស្ត្រាលីដែរ។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច មេបញ្ជាការ និងក្រុមនាវិកបានមកដាក់កម្រងផ្កានៅស្តូបប្រធានហូជីមិញ និងចូលជួបសម្តែងការគួរសមថ្នាក់ដឹកនាំទីក្រុងហូជីមិញ៕

បកប្រែដោយ Minh Trung