leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញចូលរួមនិងមានប្រសាសន៍ក្នុងសន្និសីទ (រូបថត៖​ vnanet.vn)

ក្នុងឆ្នាំ ២០១៧ កន្លងទៅ កម្លាំងនគរបាលប្រជាជនបានអនុវត្ដល្អនូវការផ្ដល់ប្រឹក្សាជូនបក្ស រដ្ឋ អំពីយុទ្ធសាស្ដ្រខាងនយោបាយ សេដ្ឋកិច្ច កិច្ចការបរទេស និងធានានូវផលប្រយោជន៍ប្រទេសជាតិ។ អង្គភាពទាំងឡាយបានកសាងផែនការ និងចាត់វិធានការសម្រាប់ការការពារសន្ដិសុខ សុវត្ថិភាពចំពោះគោលដៅ ព្រឹត្ដិការណ៍នយោបាយ ការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់សម្រាប់សប្ដាហ៍ជាន់ខ្ពស់ APEC សំដៅលើកតម្កើងកិត្យានុភាពរបស់វៀតណាមលើឆាកអន្ដរជាតិ។ ទន្ទឹមនឹងនោះ កម្លាំងនគរបាលប្រជាជនបានសហការយ៉ាងជិតស្និទ្ធជា​មួយ​កងទ័ពប្រជាជន ក្រសួង ស្ថាប័ន មូលដ្ឋាននានាក្នុងការរក្សាសន្ដិសុខជាតិ ធានាសណ្ដាប់ធ្នាប់សង្គមក្នុងគ្រប់កាលៈទេសៈ  រួមចំណែករក្សាស្ថិរភាពនយោបាយ ធានានូវសន្ដិសុខ សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ក្នុងឆ្នាំ ២០១៨ នេះ ផ្នែកនគរបាលបន្ដអនុវត្ដយ៉ាងត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍របស់បក្ស រដ្ឋ អំពីកិច្ចការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ ការសិក្សាស្រាវជ្រាវ ការវិភាគ ការវាយតំលៃ និងការព្យាករណ៍ស្ថានការណ៍ ដើម្បីម្ចាស់ការផ្ដល់ប្រឹក្សាជូនបក្ស រដ្ឋ ជាពិសេសគឺគោលការណ៍ និងដំណោះស្រាយដែលទាក់ទិនដល់ការការពារសណ្ដាប់ធ្នាប់ សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកិច្ចការបរទេសរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ផ្ដោតទៅលើការទប់ស្កាត់រាល់ឧបាយកលសកម្មភាពបំផ្លិចបំផ្លាញរបស់បណ្ដាអនុភាពអមិត្ដ ប្រតិកិរិយា ព្រមទាំងទប់ស្កាត់អំពើភេរវកម្ម បំផ្លិចផ្លាញ និងចលាចលផងដែរ៕

បកប្រែដោយ Thanh Cong